• 2019-11-07 10:10:33
  • ព័ត៌មាន

ហាងតែដ៏ល្បីឈ្មោះពីតៃវ៉ាន់ នឹងឈានជើងចូលទីក្រុងចតុមុខមង្គលក្នុងពេលឆាប់ៗនេះ

  • 2019-11-07 10:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលគាំទ្រភេសជ្ជៈតែមិនថាតែផ្លែឈើ ឬតែគុជច្បាស់ជាបានដឹងហើយថា ភេសជ្ជៈតែល្បីឈ្មោះជាច្រើនមានប្រភពកំណើតពីប្រទេសតៃវ៉ាន់។ ហើយក្នុងចំណោមនោះក៏មានហាងតែផ្លែឈើតៃវ៉ាន់មួយកន្លែងដែលមានអ្នកគាំទ្រច្រើនកុះករមិនត្រឹមតែនៅក្នុងប្រទេសតៃវ៉ាន់នោះទេ ថែមទាំងមាននៅច្រើនប្រទេសរួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្រ្តាលីជាដើម ដែលហាងមួយនេះមានឈ្មោះថា YiFang Taiwan Fruit Tea។

មកទល់សព្វថ្ងៃនេះពួកគេបានធ្វើដំណើរទៅច្រើនប្រទេសជុំវិញពិភពលោក និងបានពង្រីកខ្លួនរហូតដល់ ១៥០០ សាខា ឯណោះ។ ចំណុចពិសេសដែលធ្វើអោយពួកគេអាចចងចិត្តអតិថិជនបានច្រើនយ៉ាងនេះ គឺការធ្វើភេសជ្ជៈមួយកែវៗដោយយកចិត្តទុកដាក់ ការប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងការឆ្លងកាត់វិធីការធ្វើភេសជ្ជៈតាមដំណាក់កាលដែលប្រកបទៅដោយស្តង់ដារ និងអនាម័យខ្ពស់។ រីឯភេសជ្ជៈដែលអ្នកគ្រប់គ្នាត្រូវតែសាកនោះគឺ YiFang Fruit Tea ដែលជាភេសជ្ជៈប្រចាំត្រកូលពួកគេតែម្តង។

YiFang Fruit Tea ត្រូវបានផ្សំឡើងដោយ តែនាំចូលផ្ទាល់ពីប្រទេសតៃវ៉ាន់ដូចជា Mountain Tea, Black Tea និង Green Tea ជាដើម ផ្លែឈើស្រស់ៗ និងអ្វីដែលមិនអាចរកបាននៅកន្លែងផ្សេងនោះ គឺស្ករម្នាស់ដែលចម្រាញ់ពីផ្លែម្នាស់ពិតៗ មិនត្រឹមតែប៉ុណ្ណោះរូបមន្តតែផ្លែឈើនេះ ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលមកដល់ថ្ងៃនេះមានអាយុកាលជាងមួយរយឆ្នាំមកហើយ។ បន្ទាប់ពីបានធ្វើដំណើរទៅជាច្រើនប្រទេសទូទាំងពិភពលោក នៅក្នុងពេលឆាប់ៗនេះពួកគេនឹងមកដល់ប្រទេសកម្ពុជា ដើម្បីអោយអ្នកចូលចិត្តតែនៅទីក្រុងភ្នំពេញទាំងអស់ បានទទួលបាននូវរសជាតិដែលពោរពេញទៅដោយក្តីស្រឡាញ់ និងភាពកក់ក្តៅគ្រប់ពេលដែលអ្នកបានក្រេបភេសជ្ជៈណាមួយរបស់ពួកគេ។

បើចង់ដឹងពីការចូលមកទីក្រុងភ្នំពេញរបស់ពួកគេកាន់តែច្រើនជាងនេះ រងចាំតាមដានទាំងអស់គ្នាថាគេនឹងទៅទីណានៃទីក្រុងភ្នំពេញ?

សម្រាប់ព័ត៌មានបន្ថែម សូមកុំភ្លេចតាមដានហ្វេសប៊ុកផេក ៖ YiFang Taiwan Fruit Tea - Cambodia

អត្ថបទ ៖ រ័ត្ន

មតិយោបល់