• 2019-11-29 02:53:25
  • ការអប់រំ

រដ្ឋបាល​ខេត្ត​ព្រះ​វិហារ​៖គ្រូចង់​បាន​អាគារ​ថ្មទើបហៅសិស្សមកក្រៅបង្រៀនបង្ហោះហ្វេស​ប៊ុក

  • 2019-11-29 02:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះ​វិហារ​បាន​ឲ្យ​ដឹងថា​សាលា​បឋម​សិក្សា​អូរជុញ​ ក្នុង​ស្រុកជាំ​ក្សាន្ត​ដែល​មាន​សេចក្ដី​រាយការណ៍ថា​ខ្វះ​ខាន​បន្ទប់​រៀន​នោះ​តាមពិត​មាន​បន្ទប់សិក្សា​ធ្វើពីឈើ​ចំនួន​ប្រាំ​រួច​ហើយ តែ​ដោយ​ «ហេតុ​ថាលោកគ្រូ​ចង់បាន​សាលាធ្វើពីថ្ម​ទើប​ហៅ​សិស្ស​មក​ខាង​ក្រៅដើម្បី​បង្រៀន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​»។

(រូបភាព៖ រដ្ឋបាល​ខេត្តព្រះវិហារ)

នៅ​ក្នុង​គេហទំព័រ​រដ្ឋបាល​ខេត្ត​ព្រះ​វិហា បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ថា​ក្រោយ​មាន​សេចក្ដីរាយការណ៍ពី​ការ​ខ្វះ​ខាតអាគារសិក្សា​នៅ​សាលាបឋម​សិក្សា​អូរជុញ ក្នុង​ស្រុកជាំក្សាន្ត សម្តេច ហ៊ុន សែន បានផ្ដល់អាគារសិក្សា​ចំនួន​ពីរ​ខ្នង​ស្មើ​នឹង​១២​បន្ទប់។

(​សកម្មភាព​បង្រៀន​នៅ​សាលាអូរជុញ ដែល​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សង្គម)

ប្រ​ភព​ខាង​លើ​សរសេរទៀតថា៖ «តាមការពិនិត្យជាក់ស្តែងឃើញថាសាលាបឋមសិក្សាអូរជុញនេះគឺមាន៥បន្ទប់ធ្វើពីឈើ ប៉ុន្តែដោយហេតុលោកគ្រូចង់បានសាលាធ្វើពីថ្មទើបហៅសិស្សមកខាងក្រៅបង្រៀនដើម្បីបង្ហោះចូលបណ្តាញសង្គមនាពេលកន្លងមក »៕

អត្ថបទ៖ ជំនោរ

មតិយោបល់