• 2020-01-08 04:09:55
  • ព័ត៌មាន

កម្មវិធីជប់លៀងបែបវេស្ទឺន Guinness Steak-It Out បានធ្វើឲ្យហ្វេនៗគ្រប់គ្នារីករាយរំសាយអារម្មណ៍

  • 2020-01-08 04:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ទស្សនីយភាព កម្រង​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​តារា​ល្បីៗ និង​ហ្វេន​ចូលរួម​នៅ​ក្នុង​វិធី Guinness Steak-It Out ក៏​ដឹង​ថា​រំភើប​ដែរ! ហ្វេន​ៗ​ជាច្រើន​នាក់ បាន​ចូល​រួម​ទទួល​យក​ភាព​រីក​រាយ ប្លែក​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​លក្ខណៈ​អឺរ៉ុប​សម័យ​ថ្មី កាល​ពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

កម្មវិធី Guinness Steak-It Out បាន​ប្រព្រឹត្ត​ទៅ​ជា​ទី​គាប់​ចិត្ត ដែល​រៀប​ចំ​ឡើង​យ៉ាង​ពិសេស ថ្មី​ប្លែក​អារម្មណ៍​ដោយ​Guinness ដែល​ជា​ស្រាបៀរ​ស្តោត​លេខ 1  លើ​ពិភពលោក ក្នុង​គោល​បំណង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ឱកាស​ជួប​ជុំ​ចុង​ឆ្នាំ 2019 និង​ជា​កាដូ​អបអរសាទរ​ស្វាគមន៍​ឆ្នាំ​ថ្មី ទសវត្សរ៍​ថ្មី។

ហ្វេន​ចូល​រួម​សប្បាយ​ខប់​ៗ​ហ្មង បំភ្លេច​មិន​បាន​ជាមួយ​ពេល​វេលា​ដ៏​អស្ចារ្យ​នោះ ពួក​គាត់​រំសាយ​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​ដ៏​ទាន់​សម័យ​នេះ ដែល​ផ្តល់​ឲ្យ​ពួក​គាត់​នូវ​អារម្មណ៍​ប្លែក​ជាមួយ​បរិយាកាស​បែប​ស៊ីវិល័យ នៅ​ទី​តាំង Factory Phnom Penh ដ៏​ប្រណីត រំលេច​ដោយ​ភ្លើង​ពណ៌​ស្រស់​ឆើតឆាយ ជាមួយ​ការ​រចនា​សាល​តន្រ្តី​ដ៏​ឡូយ​កប់​ស៊េរី​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​របស់​មិត្ត​ៗ​យុវវ័យ​នា​យុគសម័យ​ថ្មី។

ហ្វេន​ៗ​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ ហើយ​សម្រាក​លំហែ​កាយ​ម៉ា​សេរី សប្បាយ​រីករាយ​ជាមួយឌីជេ និង​តារា​ចម្រៀង​ល្បី​ៗ បែប​ហ៊ីបហប (Hip hop) មក​ពី​ជុំវិញ​ពិភពលោក រាំ​លេង ម៉ា​សប្បាយ ញ៉ាំ​សាច់​អាំង​ឈ្ងុយ​ៗ និង​អាហារ​ឆ្ងាញ់ៗ​ម៉ា​ស្រឡាញ់ ជាមួយ​តន្រ្តី​ពីរោះ​ៗ​ កំដរ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំង​មូល​កាន់​តែ​រីករាយ​អធិកអធម​បំភ្លេច​មិន​បាន។ រឹត​តែ​ពិសេស​ពួក​គាត់​ក៏​បាន​ជួប​ផ្ទាល់​ជាមួយ​វត្តមាន​កំពូល​ចុង​ភៅ​ចំណាន​ៗ មក​បង្ហាញ​ថ្វី​ដៃ​ចម្អិន​ម្ហូប​ឆ្ងាញ់​ៗ ស័ក្តិសម​ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​អស្ចារ្យ​របស់​ស្រាបៀរ Guinness។

ពី Guinness ស្រាបៀរ​ស្តោត​លេខ 1 លើ​ពិភពលោក សូម​ថ្លែង​អំណរ​គុណ ដល់​ហ្វេនៗ មិត្ត​ៗ យុវវ័យ​ទាំង​ប្រុស​ស្រី ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​ល្អ​ឯក​ប្រចាំ​ឆ្នាំ Guinness Steak-It Out នេះ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​ក្លៀវ​ក្លា​អស្ចារ្យ​ និង​ជា​កំណត់ត្រា​ថ្មី​របស់​ស្រាបៀរ Guinness។ សូម​បន្ត​គាំ​ទ្រ​ស្រាបៀរ Guinness និង​ផេកហ្វេសប៊ុក Guinness របស់​យើង ដើម្បី​ទទួល​បាន​ភាព​រីករាយ ប្រូម៉ូសិន​ពិសេស​ៗ និង​កម្មវិធី​សប្បាយ​ៗ​នៅ​ឆ្នាំ 2020 បន្ត​ទៀត ។

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ។

ណារីតា

មតិយោបល់