• 2020-03-02 10:11:12
  • ការអប់រំ

យុវជនមួយក្រុម ប្រកាស​រក​មូលនិធិ ជួយ​សាលាបឋមសិក្សាមួយដែល​កំពុងខ្វះខាតសម្ភារៈសិក្សា

  • 2020-03-02 10:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាបឋមសិក្សាមួយ​កំពុងជួបការខ្វះខាត​សម្ភារៈ ម៉្លោះហើយ​ ក្រុមយុវជនដើម្បីសហគមន៍ នឹងយកសម្ភារៈសិក្សា​មួយ​ចំនួន​ ទៅចែកដល់សិស្សានុសិស្ស​ និងលោកគ្រូ អ្នកគ្រូ​នៅទីនោះ។ សាលាបឋមសិក្សា​នេះ មានឈ្មោះថា សាលាបឋមសិក្សា​ត្រពាំពាប ស្ថិតនៅភូមិអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សម្ភារៈសិក្សាដែលត្រៀមចែកដល់​សិស្សានុសិស្សសរុបទាំងអស់ចំនួន 60នាក់ និង លោកគ្រូ អ្នកគ្រូ ចំនួន 4នាក់ មានដូចជា៖

  • 1-សៀវភៅ 600 ក្បាល

  • 2-ខ្មៅដៃ 300 ដើម

  • 3-ប៊ិច 600 ដើម

  • 4-បន្ទាត់ 60 ឈុត

  • 5-ជ័រលុប 120

  • 6- ក្តាខៀន 2

តាមរយៈផេក ដំណើរសប្បុរសធម៌យុវជន បាន​សូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តា​ជួយ​ឧបត្ថម្ភ​តាម​សទ្ធាជ្រះថ្លា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ​ដល់កុមារ​នៅ​កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ និងថ្ងៃអាទិត្យ ទី21 និង 22 ខែមីនា ឆ្នាំ 2020 ៕

ទំនាក់ទំនងផ្ដល់មូលនិធិ

  • 096 927 4145
  • 086 821186
  • 011 900 500
  • 097 391 6738

អត្ថបទ៖ វិបុត្រ

មតិយោបល់