• 2020-03-07 04:25:49
  • ការអប់រំ

«តោះអានរាល់ថ្ងៃ» យុទ្ធសាស្ត្រថ្មីជំរុញកូនខ្មែរឲ្យទម្លាប់ចូលចិត្តអានសៀវភៅ

  • 2020-03-07 04:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​កាល​កាន់​​តែ​ទំនើប​ មនុស្ស​ភាគ​ច្រើន​បោះបង់​ការ​អាន​សៀវភៅ​។ ហេតុ​នេះ​ហើយ​ទើប ក្រសួង អប់​រំ យុវជន​ និង​កីឡា​ ​សហការ​ជា​មួយ​ អង្គការ​មូលនិធិ​អាស៊ី និង​ដៃ​គូ​ដទៃ​ទៀត រៀប​ចំ​យុទ្ធនាការ​ថ្នាក់​ជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា«តោះ​អាន​រាល់​ថ្ងៃ» ដើម្បី​លើក​កម្ពស់​វប្បធម៌​នៃ​ការ​អាន​ ដែល​និង​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

យុទ្ធនាការ​ថ្មី​នេះ​មាន​គោលបំណង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ លោកគ្រូ អ្នក​គ្រូ បណ្ណារក្ស និង​អ្នក​ពាក់ព័ន្ធ​នានា​ ឱ្យ​បង្កើត​បរិយាកាស​សម្រាប់​ការ​អាន ដែល​ប្រកប​ដោយ​ភាព​រីករាយ សម្រាប់​កុមារ ដោយ​​រំពឹង​ទុក​ថា​កុមារ​ប្រហែល​ជា​ ១០​ម៉ឺន​នាក់​នឹង​ចូលរួម​។ ក្នុង​កំឡុង​យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​​ថ្ងៃ​ទី ៦ ដល់​ទី ១៥ ខែ​មីនា។

គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​ទាំង ១០ គឺ "ឱ្យ​កុមារ​អាន" ចំណុច​សំខាន់​នៃ​គន្លឹះ​នេះ​គឺ​ជួយ​ឱ្យ​កុមារ​អាច​កសាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ និង​ទទួល​បាន​ការ​សរសើរ​ពី​មនុស្ស​ធំ។ យុទ្ធនាការ​ «តោះ​អាន​រាល់​ថ្ងៃ» បាន​អាន​វីដេអូ​គន្លឹះ​ខ្លីៗ​ចំនួន ១០ ដើម្បី​ឱ្យ​អ្នក​​អាច​អនុវត្ត​ក្នុង​ការ​អាន​ ជាមួយ​កុមារ​ប្រកប​ដោយ​ភាព​រីករាយ និង​វិជ្ជមាន។​​​​​

យុទ្ធនាការ​ «តោះ​អាន​រាល់​ថ្ងៃ» ត្រូវ​បាន​រៀប​ចំឡើង​ស្រប​គ្នា​នឹង​កម្មវិធី​ តាំង​ពិព័រណ៍​សៀវភៅ និង​កម្ម​វិធី​ទិវា​ជាតិ​អំណាន​ <ការ​អាន បណ្ដុះ​បញ្ញា ការ​ស្រាវជ្រាវ និង​នវានុវត្តន៍> ក្រោម ​​​​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន​ ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង អប់រំ​យុវជន និង​កីឡា។ ក្នុង​ឱកាស​សម្ពោធ​បើ​កយុទ្ធនាការ​នេះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន​ ណារ៉ុន បាន​សង្កត់​​ធ្ងន់​​ពី​សារៈសំខាន់​នៃ​ការ​អាន​ និង​បាន​​អំពាវ​នាវ​ដល់​​សាធារណជនទាំង​អស់​​ឲ្យ​ចាប់ផ្ដើម​អាន​ជា​មួយ​ក្មេងៗ​ចាប់​នេះ​ថ្ងៃ​​នេះ​តទៅ​។

Smart Axiata គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ជា​ច្រើន​ទៀត​ដែល​បាន​ចូល​រួម​គាំទ្រ​យុទ្ធនាការ «តោះ​អាន​រាល់​ថ្ងៃ» ដែល​មាន​​ដូចជា​ ៖ អង្គការ​មូលនិធិ​អាស៊ី ,អង្គការ​ស៊ីប៉ាក​កម្ពុជា ( Sipar Cambodia), អង្គការ​ទស្សន​ពិភពលោក, អង្គការ​រួមធូរីដ, អង្គការ​ឆាលហ្វាន​កម្ពុជា (ChildFund Cambodia), World Education,​ អង្គការ​សកម្មភាព​សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា (ខេប) ,កម្មវិធី​កុមារ​រៀន​កុមារ​ចេះ អង្គការ​សង្គ្រោះ​កុមារ (Save the Children), Shanti Volunteer Association Cambodia ,អង្គការ ថែរក្សា ដើម្បី​កម្ពុជា, និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ។

តោះ​! ចាប់​ផ្ដើម​អាន​ម្ដង​ទៀត ដើម្បី​ជា​គំរូ​ដល់​កុមារ​ជំនាន់​ក្រោយ ឱ្យ​ស្រលាញ់ និង​ចូលចិត្ត​ការ​អាន៕

មតិយោបល់