- 2020-03-16 01:10:00
- ព័ត៌មាន
កាន់តែស្រស់បំព្រងជាមួយខូឡិកហ្សិនថ្មីរបស់ PANDORA ក្នុងរដូវកាលផ្ការីក
- 2020-03-16 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែស្រស់បំព្រងជាមួយខូឡិកហ្សិនថ្មីរបស់ PANDORA ក្នុងរដូវកាលផ្ការីក
ចន្លោះមិនឃើញ
ក្តីស្រលាញ់ដែល Pandora មានចំពោះធម្មជាតិ នៅតែបន្តពង្រីកបន្ថែមក្នុងរដូវកាលនេះជាមួយ Pandora Garden ដែលជាខូឡិកហ្សិនថ្មី រចនាដកស្រង់ចេញពីសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ ហើយក៏ជាខូឡិកហ្សិនស្វាគមន៍ដល់ការត្រលប់មកវិញនៃផ្កាដេស៊ីផងដែរ។
រដូវផ្ការីកនាំមកនូវការចាប់ផ្តើមថ្មី និងអារម្មណ៍ស្រស់ស្រាយប្រៀបបានដូចជាធម្មជាតិជ្រៀតចូលជីវិតយើងជាថ្មីម្តងទៀតអ៊ីចឹង។ ការរចនានៃម៉ូតផ្កាដេសុីពណ៌ផ្កាឈូក ដ៏គួរឱ្យស្រលាញ់មួយនេះបានផលិតចេញពី Pandora Rose ដែលជាពណ៌ផ្កាឈូកមាសផ្សំឡើងពីសន្លឹកមាសចំនួន១៤k រំលាយជាមួយដែកលោហៈធាតុយ៉ាងពិសេស។
ផ្កាដេសុីមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្កាមួយដែលមានភាពលេចធ្លោ ដោយទីណាដែលមានផ្កាដេសុីដាំដុះ ទីនោះនឹងពោរពេញដោយភាពស្រស់ស្អាត និងស្រស់បំព្រង ជានិមិត្តសញ្ញាបង្ហាញឱ្យឃើញពីសេរីភាព និងភាពអង់អាចក្លាហាន ទោះបីអ្នកត្រូវប្រឈមមុខនឹងការលំបាកក៏ដោយ ក៏អ្នកនៅតែអាចរីកស្រស់ស្រាយបានដែរ មិនថាអ្នកចង់ក្លាយជាមនុស្សបែបណានោះទេ ផ្កាដេសុីប្រៀបបានដូចជាវត្ថុម្យា៉ងដែលតែងតែរំលឹកអ្នកថា ភាពស្រស់ស្អាត និងភាពរឹងមាំគឺមាននៅក្នុងដៃរបស់អ្នក។
លើសពីនេះទៅទៀត គ្រឿងអលង្ការរូបផ្កាដេសុីនីមួយៗ ត្រូវបានចាក់ពណ៌ដោយដៃ ជាមួយសារធាតុអុីណាម៉ែលពណ៌ផ្កាឈូក និងដាំដោយត្បូងកណ្តៀង ដែលធ្វើឱ្យមានភាពភ្លឺចែងចាំង បង្កើតបានជាលក្ខណៈពិសេស និងទម្រង់ខុសប្លែកពីគ្នា។
វាមិនត្រឹមតែជានិមិត្តសញ្ញារំលឹកដល់អនុស្សាវរីយ៍កាលពីកុមារភាពនោះទេ ប៉ុន្តែការរចនាឡើងវិញចេញជារាងខុសៗគ្នាគឺជានិមិត្តសញ្ញានៃសិទ្ធិសេរីភាពក្នុងការធ្វើជាខ្លួនឯង ដូច្នេះអ្នកអាចពាក់ក្រវិល ខ្សែដៃ ឬចិញ្ចៀនណាមួយរបស់ផ្កាដេសុីនេះ ដើម្បីបង្ហាញពីខ្លួនឯងជាមួយនឹងស្ទាយល៍ដែលពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់មនុស្សជុំវិញខ្លួនបាន។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
Sandara Industry and Development Co.,Ltd
អំពី PANDORA
Pandora គឺជាគ្រឿងអលង្ការដែលធ្វើឡើងដោយដៃ និងជាគ្រឿងអលង្ការបែបសហសម័យ ធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ហើយត្រូវបានដាក់លក់ច្រើនជាង ១០០ប្រទេសក្នុងទ្វីបទាំង៦ រួមទាំងសាខាហាងច្រើនជាង ២៧០០កន្លែង។
Pandora ត្រូវបានរកឃើញក្នុងឆ្នាំ ១៩៨២ ដោយមានទីស្នាក់ការកណ្តាលនៅ ខូបុិនហេហ្គេន (Copenhagen) ក្នុងប្រទេសដាណឺម៉ាក និងមានបុគ្គលិកប្រហែលជាង ២៦០០០នាក់ទូទាំងពិភពលោក ហើយច្រើនជាង ១១៥០០នាក់ទៀត គឺកំពុងបម្រើការនៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតគ្រឿងអលង្ការរបស់ Pandora។ លើសពីនេះទៀត Pandora ក៏បានចុះបញ្ជីជាសាធារណៈនៅផ្សារហ៊ុន Nasdaq Copenhagen ក្នុងប្រទេសដាណឺម៉ាកផងដែរ ដោយប្រាក់ចំណូលសរុបរបស់ Pandora គឺមានចំនួន ២២,៨ពាន់លានដុល្លារអាមេរិក (ប្រហែល ៣,១ ពាន់លានអឺរ៉ូ) ក្នុងឆ្នាំ ២០១៨៕