• 2020-03-17 01:59:46
  • ព័ត៌មាន

គំរូល្អ! ធនាគារ ស្ថាបនា ចេញ​វិធានការ​​ទប់ស្កាត់​ការរីករាលដាលនៃវីរុស COVID-19

  • 2020-03-17 01:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា សូមជម្រាបទៅកាន់សាធារណៈជនឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងចូលរួមគាំទ្រនូវវិធានការដាក់ចេញ និងអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដោយសារការរីករាលដាលនៃវីរុស COVID-19។

ធនាគារ ស្ថាបនា នឹងបន្តចូលរួមក្នុងការធានានូវនិរន្តរភាពអាជីវកម្មក្នុងប្រទេសកម្ពុជា ដោយបន្ត​ផ្តល់ឥណទានដល់វិស័យអាទិភាពដែលរងផលប៉ះពាល់ ជាពិសេសចំពោះអាជីវកម្មធនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង តាមលទ្ធភាពជាក់ស្តែង។ លើសពីនេះធនាគារយើងខ្ញុំនឹងរក្សាឥរិយាបថទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយបំណុលយឺតយ៉ាវ ដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃវីរុស COVID-19។

ដើម្បីធានានូវនិរន្តរភាពនៃប្រត្តិបត្តិការរបស់ធនាគារ ស្ថាបនា យើងខ្ញុំបានដាក់ចេញនូវវិធានការ ការពារយ៉ាងតឹងរឹង ចំពោះបុគ្គលិក និងអតិថិជន សំរាប់ការទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដោយមានការត្រួតពិនិត្យសីតុណ្ហភាពមុនពេលចូលធនាគារ ការលាងសម្អាតដៃជាមួយទឹកអាកុល ឬសាប៊ូជាប្រចាំ ព្រមទាំងវិធានការអនាម័យ និងការពារផ្សេងៗទៀតដែលដាក់ចេញដោយក្រសួងសុខាភិបាល៕

មតិយោបល់