• 2020-04-09 05:25:54
  • ព័ត៌មាន

មុនទិញទឹកលាងដៃសម្លាប់មេរោគ មើលឲ្យជាក់ ៤ចំណុចនេះ ប្រយ័ត្នទិញខុសបង់ទាំងប្រាក់ និងសុខភាព

  • 2020-04-09 05:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​មាន​វត្តមាន​មេរោគ​កូរូណា ឬ កូវីដ១៩ នៅ​កម្ពុជា​មក​ យើង​ឃើញថា​តម្រូវការ​ទីផ្សារ​ឡើង​ខ្លាំង មិន​ត្រឹម​តែ​ម៉ាស​ពាក់​ការពារ​មេរោគ​ទេ  ទឹក​អាកុល​លាង​សម្អាត​ដៃ ជែល​លាង​ដៃ​កម្ចាត់​មេរោគ និង​ ស្ព្រាយ​បាញ់​សម្លាប់​មេរោគ​ក៏​ឡើង​ខ្លាំង​សម្បើម​ដែរ រហូត​ដល់​ផ្សារ​ខ្លះ​ត្រូវ​គេ​ដណ្តើម​គ្នា​ទិញ​រហូត​ដាច់​ស្តុក។

ដោយសារ​តម្រូវ​ការ​ឡើង​ខ្ពស់​ភ្លាមៗ ធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​កប់ៗ ឬ​កែ​ច្នៃ​ផលិតផល​ដោយ​ខ្លួនឯង​ខុស​ស្តង់​ដារ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ដើម្បី​កេង​ផល​ចំណេញ ដូចជា​កន្លង​មក មាន​លេច​ចេញ​ព័ត៌មាន​រក​ឃើញ​អាកុល​ក្លែង​ក្លាយ  និង ទឹក​លាង​ដៃ​ខុស​ស្តង់​ដារ​មិន​អាច​សម្លាប់​មេរោគ​ជាច្រើន ។

(រូបតំណាង)

ដូច្នេះ​សូម​ចងចាំ​ថា ទោះ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង តែ​ដាច់​ខាត​កុំ​ចេះ​តែ​ទិញ​ប្រាវៗ ដោយ​​មើល​រំលង​គុណភាព​ឲ្យ​សោះ។ រឹត​តែ​មិន​គួរ​ទៀត​នោះ គឺ ប្រថុយ​បង់​ទាំង​សុខភាព និង​ខាត​បង់​ប្រាក់​កាស ពិសេស ​គឺ​បង្ក​ឱកាស​ឲ្យ​ខ្លួន និង​ក្រុម​គ្រួសារ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កាន​តែ​ខ្លាំង។ មុន​សម្រេច​ចិត្ត​ប្រើ​​ផលិតផល​​ទឹក​លាង​កម្ចាត់​មេរោគ  ត្រូវ​មើល​ឲ្យ​ជាក់​ ៤ ចំណុច​នេះ ៖

១. ពិនិត្យមើល​ប្រភព​ក្រុមហ៊ុន​ផលិត ឬ ម៉ាក​ផលិតផល​ដែល​ធានា​គុណភាព និង​ទំនុកចិត្ត ៖ ម៉ាក​ផលិតផល​ដែល​មាន​ការ​ទទួល​ស្គាល់ ​អាច​​បញ្ជាក់​បាន​ថា​ មុន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ ​វា​បាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ គុណភាព​ត្រឹមត្រូវ ស្រប​តាម​ស្តង់ដារ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួងពាក់​ព័ន្ធ ពិសេស​គឺ​ មាន​សញ្ញា​បង្ហាញ​ថា​បាន​ចុះ​បញ្ជី នៅ​លើ​ដប​ផលិតផល​នោះ​​​។

(ប្រភពរូបភាព ៖ ហ្វេសប៊ុក KLEN Cambodia)

២. មើល​ឲ្យ​ច្បាស់​កម្រិត​ជាតិ​អេតាណុល​ដែល​អាច​សម្លាប់​មេរោគ​បាន ៖ ត្រូវ​មើល​ឲ្យ​ជាក់​ថា​វា​​សម​ស្រប​សម្រាប់​ប្រើ​ប្រាស់​លាង​ដៃ ឬ សម្រាប់​ជូន​សម្អាត​សម្ភារ​ប្រើប្រាស់។ ជាក់ស្តែង​សម្រាប់​ផលិតផល​ទឹក​លាង​ដៃ​សម្លាប់​មេរោគ ម៉ាក ក្លិន ( KLEN) ដែល​ជា​ផលិតផល​ខ្មែរ​ (ផលិត​ដោយ​ក្រុមហ៊ុន​ ហៅហូល និង​ ហ៊ែល​ឃែរ) មាន​ដាក់​យ៉ាង​ច្បាស់​លើ​ដប​តែ​ម្តង​ថា​អាច​សម្លាប់​មេរោគ​ដល់ទៅ ៩៩.៩៩%  ឬ​ស្ទើរ​ទាំង​ស្រុង។ ខណៈ​ទឹក​អាកុល​លាង​​ដៃ មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ស្បែក​ដៃ​ពេល​លាង​ញឹកញាប់ តែ​ផលិតផល​លាង​ដៃ​សម្លាប់​មេរោគ​ KLEN ផ្សំ​ជាមួយ​បន្ទាល​កន្ទុយ​ក្រពើ មាន​វីតាមី E  និង Glycerin ដែល​ធ្វើ​ឲ្យ​ស្បែក​ទន់​មាន​សំណើម​ទោះ​ប្រើ​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ។ ​ជា​ផលិតផល​ក្នុង​ស្រុក​មែន​ពិត តែ​ទឹក​លាង​ដៃ​កម្ចាត់​មេរោគ ម៉ាក ក្លិន (KLEN) មាន​ការ​ទទួល​ស្គាល់​គុណភាព​ស្តង់ដារ ISO 9001-2015។

៣. ពិនិត្យ​មើល​កាលបរិច្ឆេទ​សុពលភាព ៖ ព្រោះ​បើ​ផលិតផល​នោះ​ផុត​សុពលភាព គុណភាព​វា​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។

៤. គួរ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​មាន​គុណភាព​ក្នុង​ស្រុក ៖ នេះ​ជា​ពេលវេលា​ដែល​អាក្រក់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​អាជីវកម្ម​នានា ការ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក គឺ​ ជា​ការ​ចូល​រួម​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​មួយ​ផ្នែក។​ ម្យ៉ាង​ផលិតផល​ក្នុង​ស្រុក មិន​ងាយ​ដាច់​ស្តុក តម្លៃ​ក៏​សមរម្យ ហើយ​នេះ​ក៏​ជា​កា​រ​ជួយ​លើក​ទឹក​ចិត្ត​កូន​ខ្មែរ​ដូច​គ្នា​ឲ្យ​បន្ត​ប្រឹងប្រែង​បង្កើត​អ្វី​ថ្មី​ៗជា​របស់​ខ្លួន​ឯង​បន្ថែម​ទៀត៕

អត្ថបទ៖ លីដា

មតិយោបល់