• 2017-05-12 04:02:45
  • ការអប់រំ

​​ជ្រើស​រើស​និស្សិត​​៩៩​ ​រូប​ទៅ​រៀន​នៅ​​សកលវិទ្យាល័យ​ក្នុង​ប្រទេស​​វៀតណាម​

  • 2017-05-12 04:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​បាន​ផ្ដល់​អាហារូបករណ៍​ចំនួន​៩៩​កន្លែង​ដល់​សិស្ស​ និស្សិត​ កម្ពុជា​​អោយ​ទៅ​​បន្ត​ការ​សិក្សា​នៅ​ឯ​សកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​វៀតណាម​​ក្នុង​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ និង ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​​។​ អាហារូបករណ៍​នេះ​​បាន​ផ្ដល់​មក​តាម​រយៈ​​​ក្រសួង​អប់​រំ​យុវជន​ និង កីឡា​សម្រាប់​ការ​ប្រឡង​ជ្រើស​រើស​​​បេក្ខជន​ក្នុង​​ឆ្នាំ​សិក្សា​២០១៧-២០១៨​ នេះ​។​​

​- ​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​នឹង​​​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ មិថុនា​ ឆ្នាំ​ ២០១៧។​ ចំណែក​វិញ្ញាសា​ប្រឡង​មាន​ ​វប្បធម៌​ទូទៅ​ គណិតវិទ្យា​ រូបវិទ្យា​ និង គីមី​វិទ្យា​។​​​​

  • ​​​ចំពោះ​បេក្ខជន​ដែល​ចាប់​អារម្មណ៍​ ​សូម​ដាក់​ពាក្យ​នៅ​ការិយាល័យ​អាហារូបករណ៍​ និង​ ​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌​ និង ​​អាហារូបករណ៍​ដែល​មាន​អាសយដ្ឋាន​​នៅ​អគារ​លេខ​២៣ ផ្លូវ​៣៦៩ ​ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប្រហែល​៥០​​ ម៉ែត្រ​។
  • ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី​១០ ខែ​ មិថុនា ឆ្នាំ ​២០១៧​។​

ប្រភព៖​ ក្រសួង​អប់រំយុវជន​ និង កីឡា

មតិយោបល់