• 2017-05-24 08:45:10
  • ការអប់រំ

រួសរាន់ឡើង! ​អាហារូបករណ៍​ទៅ​រៀន​នៅ​ចិន​ និង ជប៉ុន​បាន​មក​ដល់​​ហើយ​!​​​​

  • 2017-05-24 08:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់​រំ​យុវជន​ ​និង​ ​កីឡា​នៃ​ប្រទេសកម្ពុជាបាន​ផ្សព្វ​ផ្សាយ​​ពី​ការ​ដាក់​ពាក្យ​ប្រលង​យក​អាហារូបករណ៍​​ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស​ (Diploma Degree) ​ទៅ​សិក្សា​នៅ Yangzhou Polytechnic College នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ​សម្រាប់​​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ នេះ​។​

  • ការ​​ទទួល​ពាក្យគឺចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ត​ទៅ​ ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​ ​កក្កដា ​ឆ្នាំ​ ​២០១៧

  • ​ពាក្យ​សុំ​អាហារូបករណ៍​នៅ​ការិយាល័យ​អាហារូបករណ៍​ និង​ ​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌​ និង​ ​អាហារូបករណ៍​ ​អគារ​លេខ​៨០ ​មហា​វិថី​ព្រះនរោត្ដម​ (​ស្ថិត​ក្នុង​ទីស្ដីការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា) ឬ ​​អាច​ទាញ​យក​ពី​គេហទំព័រខាង​ក្រោម​។​

ចុចទីនេះ

មិនតែ​ប៉ុណ្ណោះ​ក៏​មាន​អាហារូបករណ៍​​មួយទៀត​​គឺ​ Innovative Asia ដើម្បីអាច​អោយ​និស្សិត​ដាក់​ពាក្យ​​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​​ផង​ដែរ​។​ ​អាហារូបករណ៍​នេះ​​​​ត្រូវ​បាន​​ផ្តល់មក​តាម​​រយៈ​​​​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​-​ជប៉ុន​ (JICA) ​សម្រាប់​ឆ្នាំ​ ២០១៨​។​

  • ​បេក្ខជន​​ដែល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​​នេះ​គឺ​ត្រូវ​តែ​ជា​និស្សិត​ដែល​កំពុង​សិក្សា​ ឬ​ ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ឬ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​តែ​ប៉ុណ្ណោះ​។​
  • ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖​

ចុចទីនេះ

ចន្ថា

ប្រភព៖ ក្រសួងអប់រំ យុវជន និង កីឡា

មតិយោបល់