• 2017-09-15 23:30:00
  • សេដ្ឋកិច្ច

​តិកនិកទិញ បន្លែ​ ​ត្រី​​ ​សាច់​ ទុកសម្រាប់ពេលបុណ្យភ្ជុំបិណ្ឌ

  • 2017-09-15 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺ​ឆ្លងបាន​លើកឡើង​ពីការ​បារម្ភ​ចំពោះ​សុខភាព​ប្រជា​ពលរដ្ឋ​ក្នុង​អំឡុងពេល​ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ​ការបារម្ភ​រួមមាន​​ការ​ទទួល​ទាន​ចំណី​អាហារ​ដែលខ្វះ​អនាម័យ​ ​ការ​ចម្អិន​អាហារ​ ​និង​ទុកដាក់​ចំណី​អាហារមិនបាន​ត្រឹមត្រូវ ​ដែលអាច​បណ្តាល​ឲ្យពុល​ និង​គ្រោះថ្នាក់​ដល់អាយុជីវិត។

ទន្ទឹម​គ្នានេះ​ បន្លែ ត្រី សាច់ ដែលលក់លើទីផ្សារក៏ច្រើនហូរហែ ខណៈគុណភាពមិនអាចមើលនឹងភ្នែកបានឡើយ។ លោក​វេជ្ជបណ្ឌិត​ លី​ សូវ៉ាន់​ ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​បាន​ផ្ដល់​ការ​ណែ​នាំពី​វិធីសាស្ត្រ​ងាយ​ៗ​មួយ​ចំនួន​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ ​មុន​ជ្រើស​រើស​ ​បន្លែ​ ​ត្រី​ ​ ​សាច់​ ​សម្រាប់​បរិភោគ​នៅតាម​ផ្សារ​នានា​ គួរអនុវត្តដូចខាងក្រោម៖

ទី១. ​មានទំនុក​ចិត្ត​ជាមួយ​អ្នកលក់​

បើ​លោក​អ្នក​ធ្លាប់​ទិញបន្លែ​ ត្រី​ សាច់​ នៅកន្លែង​ ឬ ​តូបណា​មួយ​ ហើយ​គួរតែ​ស្គាល់​អ្នកលក់​ឲ្យ​បាន​ច្រើន តាមរយៈ​ការ​និយាយ​លេង​ជាដើម​។ ​មួយវិញ​ទៀត​ ​ទំនិញ​ដែល​កន្លែង​ម៉ូយ​ ​​កន្លងមក​ធ្លាប់​ជួប​បញ្ហា​អាហារ​ អ្វីដែរ​ឬអត់? ​បើអត់ ​លោកអ្នក​គួរកុំប្ដូរ​ម៉ូយ ឬកន្លែង​ទិញ​ច្រើនពេក​ វាអាច​នឹងពិបាក​ឲ្យ​អ្នក​ស្វែង​រក​កន្លែង​លក់​ល្អ និង​ទុកចិត្ត​បាន​។

ទី២. ​ប្រភព​ទំនិញ​ច្បាស់​លាស់​

បើលោក​អ្នកក្លាយ​ជាម៉ូយ​របស់អ្នកលក់​ណា​ហើយ​ ​នោះ​អ្នក​លក់​ដែល​ជា​អ្នកប្រចាំ​នៅផ្សារ​ជាបុគ្គល​អាចផ្ដល់​ពត៌មាន​ច្បាស់ការ​ដល់អ្នក​។​ ​លោកអ្នក​នឹង​ដឹងថា ​កន្លែងណា​ដែលមាន​លក់ បន្លែ ត្រី ​សាច់ ល្អៗ​។

ទី៣. ​តម្លៃ​

គ្រប់​ទំនិញ​តែង​មានតម្លៃ​ផ្សេងៗ​គ្នា​ ​ហើយតម្លៃ​ក៏​អាស្រ័យ​លើ​ប្រភេទ​ទំនិញ​ផងដែរ​។ ​តួយ៉ាង​ បន្លែខ្លះ ​អ្នក​លក់លក់​ឲ្យតម្លៃថោក​ជាង​បន្លែអ្នក​ធ្លាប់​ទិញ​សព្វមួយ​ដង​ ​ត្រង់ចំណុចនេះ​ ​លោកអ្នកគួរតែ​ប្រុង​ប្រយ័ត្ន​វិញ ព្រោះ​វាអាច​ជារបស់​នៅ​សល់ ​ឬប្រើ​ជាតិគីមី​ច្រើន​ បានផល​ច្រើន​ ដើម្បី​លក់​ចំណេញ​។

ទី៤. ត្រូវ​ចេះ​ចាប់​ភ្លឹក​

ត្រូវ​ចេះ​ចាប់​ភ្លឹក​ បន្លែ​ ​ត្រី​ សាច់​ ​ដែល​លក់​លើ​ទីផ្សារ​ ​ពិសេស​ទំនិញ​ដែលត្រូវ​ទិញ យក​មកធ្វើ​ម្ហូបរយៈ​ពេលយូរ​ក្នុងកំឡុង​ពេលបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។ ​ឧទាហរណ៍​ ​សាច់ជ្រូក​មួយចំនួន​លក់​នៅ​ផ្សារ មើល​នឹងភ្នែក​មិនដឹង​ថាល្អ ​ឬមិន​ល្អទេ​ ហេតុនេះ​ គួរតែ​យកចិត្ត​ទុកដាក់​ឲ្យខ្ពស់​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី