• 2019-11-06 09:27:56
  • ការអប់រំ

ចង់បានការងារល្អ ប្រាក់ខែខ្ពស់ម៉េចកើត បើអ្នកខ្លះនៅចម្លងគ្នាធ្វើCV (មានវីដេអូ)

  • 2019-11-06 09:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនកម្ពុជាមួយចំនួន ជាពិសេសសិស្សនិស្សិតស្វែងរកការងារ ប៉ុន្តែបារម្ភរឿងគ្មានបទពិសោធន៍ គ្មានការងារណាល្អ គ្មានការងារណាដែលត្រូវចិត្ត និងចង់បានការងារដែលមានប្រាក់ខែច្រើនទៀត។ ក្រៅពីការរៀបចំ CV តាមគេតាមឯង ក្រុមយុវជននៅទីក្រុងខ្លះ មិនបានស្វែងយល់ឲ្យច្បាស់ឡើយ មុននឹងសម្រេចចិត្តរកអាជីពការងាររបស់ខ្លួន និងមិនដឹងថាត្រូវត្រៀមខ្លួនបែបណាខ្លះ? ហើយនៅពេលដែលបានការងារនោះហើយ តើពួកគេគួរធ្វើអ្វីបន្ត?

ស្របពេលការវិវត្តន៍នៃការជ្រើសរើសបុគ្គលរបស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមានការផ្លាស់ប្ដូរតែកាន់តែទំនើប ការប្រឡងប្រជែងសម្រាប់យុវជនដែលមានតម្រូវការការងារក៏កាន់តែសម្រិតសម្រាំង ហេតុដូចនេះ ប្រសិនបើយុវជននៅតែបន្តរៀបចំរបៀបឆ្ពោះទៅរកការងារតាមបែបប្រពៃណីចាស់ៗទៀត ពួកគេនឹងប្រឈមនឹងការទទួលបានការងារដែលមិនសមបំណង ឬអាចនឹងយឺតពេលនៅថ្ងៃខាងមុខ។

ដើម្បីចំណេញពេលវេលាក្នុងស្វែងរកចំណេះដឹង ថ្មី ប្លែក ទាក់ទងនឹងការងារ Sabay បានបង្កើតកម្មវិធី Let’s Think ជាភាសាខ្មែរ “គិតគូ” ដែលប្អូនៗ សិស្សនិស្សិត អាចទស្សនាការផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ថ្ងៃ ១១ព្រឹក លើផេកហ្វេសបុក Sabay News Social, Sabay News និងនៅលើ Youtube “ SabayTV ” ។

ទស្សនាវីដេអូឈុតខ្លី ( Trailer)

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់