- 2019-11-27 04:05:00
- ការអប់រំ
លោកគ្រូប្រុស២នាក់ ធ្វើឲ្យសិស្សមករៀនគ្មានថ្ងៃឈប់ ព្រោះសង្ហាមិនចាញ់តារា K-POP
- 2019-11-27 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូប្រុស២នាក់ ធ្វើឲ្យសិស្សមករៀនគ្មានថ្ងៃឈប់ ព្រោះសង្ហាមិនចាញ់តារា K-POP
ចន្លោះមិនឃើញ
ដោយសារតែមានរូបសម្បត្តិទាក់ទាញខ្លាំង លោកគ្រូ២រូប មិនត្រឹមតែធ្វើជាអ្នកបង្រៀននោះទេ ដោយមានគេអញ្ជើញធ្វើជាអ្នកផ្សព្វផ្សាយឲ្យផលិតផលជាច្រើនម៉ាក។
អាចនិយាយបានថា ប្រទេសចិន គឺជាប្រទេសដែលសម្បូរលោកគ្រូ អ្នកគ្រូដែលមានរូបសម្បត្តិស្អាតច្រើន ដោយសារជានិច្ចកាល គេតែងឃើញវត្តមានរបស់ពួកគេល្បីផ្ទុះលើបណ្ដាញសង្គមជានិច្ច។ ថ្មីៗនេះ អ្នកប្រើបណ្ដាញសង្គម ទើបស្វែងរកឃើញលោកគ្រូ២រូបទៀត ដែលមានរូបសម្បត្តិលេចធ្លោមិនចាញ់តារាចម្រៀងកូរ៉េឡើយ។
១. លោកគ្រូ គណិតវិទ្យា Yun Dong
លោកគ្រូវ័យ ២៨ ឆ្នាំរូបនេះ បានធ្វើឲ្យសិស្សជាច្រើនលែងធុញនឹងមុខវិជ្ជាគណិតដោយសារតែរូបសម្បត្តិដ៏គួរឲ្យស្រលាញ់របស់លោកគ្រូ Yun។ តាមនោះដែរ លោកគ្រូរូបសង្ហារូបនេះបច្ចុប្បន្នកំពុងបង្រៀននៅវិទ្យាល័យសិល្បៈ Jiang Su ខេត្ត Jiang Su។ មិនត្រឹមតែមានទម្រង់មុខស្អាតនោះទេ លោកគ្រូ Yun ក៏មានកំពស់ដល់ទៅ ១.៨៣ ម។ ជាមួយនឹងរូបសម្បត្តិរបស់ខ្លួន លោកគ្រូរូបនេះបានចូលរួមថតរឿង ហើយផ្សព្វផ្សាយផលិតផលជាច្រើនព្រោះលោកគ្រូមានអ្នកគាំទ្រដល់ទៅ ២ លាននាក់លើបណ្ដាញសង្គម។
២. សាស្ត្រាចារ្យ Yang Lan Han
ទោះបីជាមានវ័យក្មេងក៏ដោយ តែលោកគ្រូសង្ហាររូបនេះបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់រួចហើយ។ បច្ចុប្បន្នគឺជាសាស្ត្រាចារ្យផ្នែកច្បាប់នៃសកលវិទ្យាល័យច្បាប់ទីក្រុងសៀងហៃ។ បើធៀបនឹងលោកគ្រូ Yun លោកគ្រូ Yang មិនសូវសកម្មលើបណ្ដាញសង្គមឡើយ៕