• 2020-02-07 10:09:34
  • ការអប់រំ

អគារសិក្សាមួយខ្នងនៅខេត្តសៀមរាប ត្រូវការជួសជុលជាបន្ទាន់

  • 2020-02-07 10:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះកាលពីម្សិលមិញពីអគារសិក្សាមួយខ្នង នៅខេត្តសៀមរាប ដែលមានស្នាមប្រេះជាច្រើនកន្លែងតម្រូវអោយមានការជួសជុលជាបន្ទាន់ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗទៅដល់សិស្សានុសិស្ស នឹង គ្រូដែលបង្រៀននៅអគារនោះ។ ស្នាមប្រេះទាំងនោះចាប់ផ្តើមមានតាំងពីឆ្នាំ២០១៨​ មកម្លេះ ហើយបានបន្តរាលដាលធំៗទៅ ដែលតម្រូវអោយលោកអភិបាលចាំបាច់ត្រូវធ្វើការសម្រេចចិត្តភ្លាមៗដើម្បីអោយខាងវិស្វករចុះមកវាយតម្លៃអគារសិស្សានោះ។

គួរបញ្ជាក់ផងដែរថា អគារដែលមានស្នាមប្រេះជាច្រើនកន្លែងនេះ សាងសង់ឡើងតាំងពីឆ្នាំ២០០៣ ហើយមានទាំងអស់៥បន្ទប់សិក្សា ដែលមានទីតាំងនៅសាលាបឋមសិក្សាកណ្តឹង ក្នុងភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ៕

អត្ថបទ៖​ Art

មតិយោបល់