• 2020-03-08 08:44:39
  • ការអប់រំ

ទិវា​ស្ដាប់ឮ​នៅ​កម្ពុជា​លើក​ទី៥​ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​«ការ​ស្ដាប់ឮ​ដើម្បី​ជីវិត​ ចូរ​កុំ​ឲ្យ​ភាព​ថ្លង់​កំណត់​ព្រំដែន​លោក​អ្នក»

  • 2020-03-08 08:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​រក្សា​កុមារ​ និង​អង្គការ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​កម្ពុជា​ បាន​ប្រារព្ធ​ទិវា​ស្ដាប់ឮ​នៅ​កម្ពុជា​លើក​ទី៥​ ម្សិលមិញ​នេះ​នៅកោះពេជ្រ ក្រោម​ប្រធានបទ​ «ការ​ស្ដាប់ឮ​ដើម្បី​ជីវិត​ ចូរ​កុំ​ឲ្យ​ភាព​ថ្លង់​កំណត់​ព្រំដែន​លោក​អ្នក» ក្នុង​គោល​បំណង​អន្តរាគមន៍​ឲ្យ​បាន​សមស្រប​ និង​ទាន់​ពេលវេលា​ចំពោះ​អ្នក​បាត់បង់​ការ​ស្ដាប់​ឮ។​

រូបភាពផ្ដល់ជូន

លោក​ជំទាវ​ ជា​ សិរី​ ស្ថាបនិក​មូលនិធិ​រក្សា​កុមារ​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​អនេក​ ដោយ​បាន​ប្រារព្ធ​ទិវា​ស្ដាប់ឮ​នៅកម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​នា​ពេល​ម្សិលមិញ​នេះ។​ កន្លង​មក​មូលនិធិ​រក្សា​កុមារ​បាន​គាំទ្រ​ថវិកា​ និង​សហការ​រៀបចំ​ទិវា​ខាង​លើ​នេះ​បាន​៤ដង​រួច​មក​ហើយ​ជា​មួយ​អង្គការ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​កម្ពុជា។​

រូបភាពផ្ដល់ជូន

សម្រាប់​ប្រធាន​បទ​ថ្មី​ឆ្នាំ​ «ការ​ស្ដាប់ឮ​ដើម្បី​ជីវិត​ ចូរ​កុំ​ឲ្យ​ភាព​ថ្លង់​កំណត់​ព្រំដែន​លោក​អ្នក» គឺ​មាន​គោលបំណង​អនុញ្ញាត​ឲ្យ​អ្នក​បាត់បង់​ការ​ស្ដាប់​ឮ​អាច​ធ្វើការ​អន្តរាគមន៍​បាន​សមស្រប​ និង​ទាន់​ពេលវេលា​ ព្រម​ទាំង​ជំរុញ​ឲ្យ​អ្នក​ទាំង​នោះ​បន្ត​ការ​សិក្សា​អប់រំ​ដើម្បី​មាន​ឱកាស​ទទួល​បាន​ការងារ​ ក៏​ដូច​ជា​បាន​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន។​

រូបភាពផ្ដល់ជូន

ទន្ទឹម​នេះ​ចំនួន​ពិការភាព​ដោយ​សារ​ការ​បាត់បង់​ការ​ស្ដាប់ឮ​នោះ​នឹង​កាត់​បន្ថយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​បាត់បង់​ការ​ស្ដាប់​ឮ​ទទួល​បាន​ចំណេះដឹង​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​នៃ​ការ​ស្ដាប់​ឮ​ក៏​ដូច​ជា​ការ​ទទួល​បាន​ឧបករណ៍​ជំនួយ​ការ​ស្ដាប់​ឮ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់