• 2020-03-12 07:19:06
  • ការអប់រំ

៥ចំនុច អ្នកម្ដាយគួរដឹងដើម្បីការពារកូនពីជម្ងឺកូរ៉ូណា

  • 2020-03-12 07:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអនុវត្តងាយៗ ដែលអ្នកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ដើម្បីការពារនូវវីរុសផ្លូវដង្ហើមថ្មី COVID-19 ចំពោះកូនៗរបស់លោកអ្នក។ ការអនុវត្តទាំង៥ ចំនុចនេះគឺដើម្បីការពារកូនពីការឆ្លងនូវវីរុសកូរ៉ូណា និង ជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត ៖

រូបតំណាង

អោយកូនពាក់ម៉ាស់ជាប្រចាំ

ត្រូវទម្លាប់អោយកូនពាក់ម៉ាស់ ជាពិសេសពេលទៅសាលារៀន និង ពេលចេញទៅក្រៅ នៅតាមទីកន្លែងដែលមានមនុស្សច្រើន ព្រោះថាវីរុសផ្លូវដង្ហើមឆ្លងតាមដំណក់ទឹកតូចៗដែលចេញពីការក្អក ឬ កណ្ដាស់។ ចូរប្រាប់កូនពីរបៀបការពារផ្សេងទៀតដែលអាចធ្វើបាន ដូចជា គ្របមាត់និងច្រមុះ ដោយប្រើកែងដៃ ឬ ក្រដាស ក្រម៉ា កន្សែង នៅពេលក្អកឬកណ្តាស់ហើយបោះចោលជាលិកាទៅក្នុងធុងសំរាមបិទជិតអោយបានត្រឹមត្រូវ។

លាងដៃកូនជាមួយសាប៊ូ ឬ ទឹកអាល់កុលលាងដៃ

ទិញទឹកលាងដៃ ដាក់ជាប់និងកាបូបស្ពាយរបស់កូន ដើម្បីសម្លាប់មេរោគក្រោយការប៉ះពាល់ ឬ ចាប់កាន់របស់របរនៅតាមទីសាធារណៈ ឬ ប្រាប់កូនរបស់អ្នកអោយលាងសំអាតដៃ ជាមួយសាប៊ូជាប្រចាំ។ ចៀសវាង ការយក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ ដូចជា ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។

ចៀសវាងនាំកូនទៅកន្លែងដែលមានមនុស្សច្រើន

កន្លែងដែលមានមនុស្សច្រើន ជាកន្លែងប្រមូលផ្ដុំមេរោគ ដូច្នេះចៀសវាង នាំកូនទៅលែងតាមទីកន្លែងដែលមានមនុស្សកុះករ អ៊ូអរ ប្រសិនបើក្នុងករណីចាំបាច់ ត្រូវពាក់ដើម្បីការពារពួកគាត់។ ចៀសវាងកុំប៉ះពាល់ជិតស្និទ្ធជាមួយមនុស្សដែលមានប្រវត្តិមិនច្បាស់លាស់ ឬ អ្នកមានជម្ងឺផ្ដាសាយ។

ចៀសវៀង ការនាំកូនទៅកន្លែងដែលមានផ្ទុះវីរុស

ប្រសិនណាមានគម្រោងទៅដើរលែងកំសាន្តនៅក្រៅប្រទេស ឬ ប្រទេសដែលមានផ្ទុះវីរុស គួរណាស់តែផ្អាកសិន។

ឲ្យ​កូន​ញ៉ាំ​អាហារដែលឆ្អិនល្អ

ចម្អិនអាហារអោយបានឆ្អិនល្អ ដូចជា សាច់ ស៊ុត និង ចៀសវាងប៉ះពាល់សត្វព្រៃ ឬ កន្លែងចិញ្ចឹមសត្វដោយមិនមានរបស់ការពារខ្លួន។ ទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើរកឃើញថាកូនរបស់អ្នកក្តៅខ្លួន ក្អក ឬ មានអារម្មណ៍ថាពិបាកដកដង្ហើម

សូមអានបន្ថែមដើម្បីស្វែងយល់ពីវិធីការពារកូរ៉ូណា

ប្រភព ៖ UNICEF

អត្ថបទ ៖​ Art

មតិយោបល់