• 2020-03-14 00:45:00
  • ការអប់រំ

ថៅកែសូឡា៖ បេះដូងអតិថិជនជាការធ្វើយុទ្ធសាស្ត្រទីផ្សារដ៏ល្អបំផុត

  • 2020-03-14 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហៀក សុភាព ម្ចាស់អាជីវកម្មអំពូល SP សូឡា បាន​​ប្រាប់​គន្លឹះ​ល្អៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​រក​ស៊ី ពេល​បង្ហាញ​មុខ​ក្នុង​វីដេអូ​នៃ​កម្មវិធី “Hilux Hero | ទម្រាំ​មាន​ថ្ងៃ​នេះ" ដែល​ជា​ភាគ​ទី​បី។

អ្នក​ខេត្ត​ព្រៃ​វែង​រូប​នេះ​បាន​​រៀប​រាប់​ថា​ក្នុង​ការ​រក​ស៊ី​របស់​លោក អតិថិជន​គឺ​ជា​​អ្នក​ធ្វើ​ទីផ្សារ​ដ៏​ល្អ​​បំផុត​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​លើ​ផលិតផល​របស់​ខ្លួន បន្ទាប់​មក​អតិថិជន​នឹង​ចាប់​ផ្ដើម​និយាយ​លើក​សរសើរ​អំពី​ផលិតផល​នោះ​ទៅ​កាន់​អ្នក​ដទៃ​ទៀត។ នេះ​ជា​ការ​ធ្វើ​ទីផ្សារ​ដ៏​ល្អ ដោយ​មិន​ចាំ​បាច់​ចំណាយ​លើ​ការ​ជួល​មនុស្ស​ដើរ​ផ្សព្វផ្សាយ។​​

ករណី​ដែល​ការ​រក​ស៊ី​ដើរ​ដល់​ចំណុច​ខាត ម្ចាស់​អាជីវកម្ម​ត្រូវ​​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខាត ​មិន​ត្រូវ​បន្ត​ការ​ប្រថុយប្រថាន បើ​មិន​ដូច្នោះ​ទេ​អាច​នឹង​លង់​ខ្លួន។ បុរស​វ័យ ៤៩ ឆ្នាំ​នេះ​​ណែនាំ​ ​គួរ​តែ​រក​ចំណុច Break-Event Point ដែល​​យ៉ាងហោចណាស់​ត្រូវ​ស្រង់​ដើម​ឲ្យ​បាន​មក​វិញ​ដែរ ដូច​ជា​ការ​លក់​ឡៃឡុង​​ជា​ដើម។

​​អ្វី​ដែល​សំខាន់​មួយ​ទៀត​លោក ហៀក សុភាព បាន​ផ្ដាំ​ផ្ញើ​ថា​ អ្នក​ដែល​រក​ស៊ី​ជោគជ័យ គឺ​ត្រូវ​ធ្វើ​ខ្លួន​ជា​ថោកែ​ផង​ ជា​កម្មករ​ផង និង​ជា​ទាសករ​ផង។ មាន​ន័យ​ថា​មិន​ត្រូវ​ប្រកាន់​ខ្លួន​លើ​មុខ​តំណែង​របស់​ខ្លួន ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​ការងារ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ។

​​​​​​ចង់​ដឹង​ចំណេះ​ដឹង​ល្អៗ​​លម្អិត​ទាក់ទង​នឹង​ការ​រក​ស៊ី​ដែល​លោក ហៀក សុភាព បាន​លើក​ឡើង​ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដែល​ក្នុង​នោះ​លោក​ក៏​បាន​​លើក​សរសើរ​ និង​ប្រាប់​ហេតុផល​ដែល​ជ្រើស​យក​រថយន្ត​ Toyota Hilux Rally ស៊េរី​ឆ្នាំ ២០១៩ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​ការ​រក​ស៊ី​ផង​ដែរ ៖

មតិយោបល់