- 2020-03-25 05:06:42
- ការអប់រំ
ប្រមុខរាជរដ្ឋាភិបាល ប្រកាសហាមដាច់ខាត មិនឲ្យមានការបង្រៀនគួរក្រៅម៉ោង អំឡុង Covid-19
- 2020-03-25 05:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមុខរាជរដ្ឋាភិបាល ប្រកាសហាមដាច់ខាត មិនឲ្យមានការបង្រៀនគួរក្រៅម៉ោង អំឡុង Covid-19
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសហាមដាច់ខាតមិនឲ្យមានការបើកបង្រៀនគួរក្រៅម៉ោង ខណៈរាជរដ្ឋាភិបាលប្រកាសបិទបណ្ដោះអាសន្នសាលារៀនទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា មានអ្នកគ្រូ លោកគ្រូ មួយចំនួនប៉ុនប៉ងចង់បើកវគ្គសិក្សាក្រៅម៉ោង (រៀនគួរ) ។ ការធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះថា ដើម្បីការពារជំងឺកូវីដ ១៩ ទើបបានជាមានការបិទសាលាទូទាំងប្រទេស។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាណាព្យាបាល បង្កើនពេលវេលាបង្រៀនកូន ចៅ នៅផ្ទះ អំឡុងពេលបិទសាលារៀន ហើយប្រសិនអាចធ្វើទៅបានគឺការរៀនតាមអនឡាញ។
សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕