• 2018-06-12 08:55:03
  • ការអប់រំ

ក្រៅ​ពី​អំណោយ​ ក្រុម​​ហ៊ុន​នេះ នាំ​ពេទ្យ​ស្ម័គ្រចិត្ត ពិនិត្យ​អត់​គិត​លុយ​ដល់​ជន​ជន​ក្រី​ក្រ​ទៀត​​​

  • 2018-06-12 08:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្ទេរ​លុយ​​រហ័ស truemoney បាន​ដឹកនាំ​បុគ្គលិក និង​ក្រុម​សប្បុរស​ជន​ជាច្រើន​នាំគ្នា​ចុះ​ចែក​អំណោយ​ដល់​អ្នក​ក្រីក្រ​ទាំង​ក្មេង-ចាស់ កាល​ពី​​ថ្ងៃ​ទី​​៩-១០ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​កណ្ដាល​កោះ​ត្បូង ក្នុង​ភូមិ​ទី​៥ ដោយ​មាន​ម​ន្ត្រី​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​​ក្នុង​តំបន់​ចូលរួម​យ៉ាង​កុះករ។

សកម្មភាពពេទ្យ​កំពុង​ពិនិត្យ​ជូន​ប្រជាជន

តំណាង​ក្រុមហ៊ុន truemoney បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​បាន​​​​​​សហការ​ជាមួយ​អង្គការ​មូលនិធិ​គាំទ្រ​កុមារ ដោយ​នាំ​យក​សម្ភារ​មនុស្ស​ធម៌​រួមមាន សម្ភារ​សិក្សា អាហារ ទៅ​ផ្ដល់​ជូន​កុមារ​កំព្រា និង​កុមារ​ក្រីក្រ និង​នាំ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ទៅ​ពិ​និត្យ ត្រ​ចៀក ច្រមុះ និង​បំពង់​ក ដល់​ប្រជា​ជន​ក្មេង​-​ចាស់​ជាង​៧០០​នាក់​នាក់ នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។

truemoney បាន​រួម​ចំណែក​ក្នុង​ការសម្រួល​ប្រ​តិប​ត្តិ​ការផ្ទេរ​ប្រាក់​ និង​សម្រាល​ដល់​ជីវភាព​​រស់នៅ​របស់​ប្រជាជន​​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ព្រម​ទាំង​​ជួយ​កាត់បន្ថយ​ចំ​ណាយ​​សេវា​ ដោយ​ពេល​នេះ​មាន​តម្លៃ​ត្រឹមតែ​១៥០០​រៀល​ប៉ុណ្ណោះ ជាមួយ​ភ្នាក់ងារ​ជាង​៦០០០​កន្លែង​ទូទាំង​២៥​ខេត្ត​ក្រុង​៕

អត្ថបទ៖ សុខណា

មតិយោបល់