• 2018-08-08 03:23:06
  • សេដ្ឋកិច្ច

ថៃ ទិញរថភ្លើងថ្មីសន្លាង ២២គ្រឿង មានលក្ខណៈពិសេសសម្រួលដល់អ្នកដំណើរ

  • 2018-08-08 03:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រតិបត្តិ​ការ​រថភ្លើង​លើ​អាកាស​របស់​ទីក្រុង​បាងកក ​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​រថភ្លើង​ថ្មី​ចំនួន ២២ គ្រឿង​ត្រូវ​បាន​យក​មក​ដល់​ក្នុង​ប្រទេស​ហើយ។

រថភ្លើង​ដែល​ទើប​មក​ដល់ ២២​គ្រឿង​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន Seimens របស់​អាល្លឺម៉ង់ ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដែល​ស្ថានីយ​ថ្មី​ចំនួន ៨​ទៀត​បើក​ក្នុង​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។ លើស​ពី​នេះ​ទៀត វា​​នឹង​ពង្រីក​ខ្សែ​រត់ Sukhumvit ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត សាមុទ្រ ប្រាកាន។

យោង​តាម​មន្ត្រី​ប្រតិបត្តិការ BTS លោក Surapong Laoha-Unya ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ Laemchabang ក្នុង​ខេត្ត​ឈុនបុរី​ថ្ងៃ​នេះ​ដើម្បី​ពិនិត្យ​រថភ្លើង​ថ្មី​ ឲ្យ​ដឹង​ថា​រថភ្លើង​ថ្មី​​នីមួយ​ៗ អាច​ផ្ទុក​មនុស្ស​បាន ១ ៤៦០ នាក់។ ជាមួយ​គ្នា​ដែរ វា​មាន​លក្ខណៈ​ពិសេស​ជាង​មុន​ដោយ​មាន​កន្លែង​ទំនេរ​សម្រាប់​ដាក់​រទេះ និង​កៅអី​រុញ​ជន​ពិការ​ទៀត​ផង។ ដោយ​ឡែក វា​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូត​ដល់ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

គួរ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន BTS បាន​ចំណាយ​ប្រាក់​ជាង ៣៣​លាន​ដុល្លារ​រួច​មក​ហើយ​ក្នុង​ការ​ទិញ​រថភ្លើង​ថ្មី​សរុប ៤៦​គ្រឿង ក្នុង​គោល​បំណង​ពង្រីក​ខ្សែ Sukhumvit៕

ចុចអាន ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី