
- 2018-08-20 06:36:07
- ការអប់រំ
ល្បងប្រាជ្ញា៖ មើលតាមរូប ធ្វើម៉េចទើបអាចឈោងចាប់ដល់?
- 2018-08-20 06:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ មើលតាមរូប ធ្វើម៉េចទើបអាចឈោងចាប់ដល់?
ចន្លោះមិនឃើញ
បុរស៣នាក់ត្រូវបានគេចាប់ជំរិត និងចាក់សោទុកនៅក្នុងបន្ទប់មួយ។ បុរសទី១ ឈ្មោះ សុខ មានរូបរាងធាត់ និងទាប។ បុរសទី២ ឈ្មោះ សៅ មានរូបរាងស្គម និងខ្ពស់។ ចំណែកបុរសទី៣ ឈ្មោះ សាន មានរូបរាងស្គម និងទាប។
ក្នុងអំឡុងពេលគេចាប់ជំរិត ពួកគេទាំង៣នាក់បានរកឃើញបង្អួចកញ្ចក់មួយនៅខាងលើ ដែលវាជាច្រកតែមួយគត់ដើម្បីអាចរត់គេចខ្លួនបាន។ ពួកគេបានដឹងថា បើទោះបីជាមិនអាចគេចខ្លួនទាំង៣នាក់ក៏ដោយ យ៉ាងហោចណាស់ក៏អាចឲ្យម្នាក់ចាកចេញពីទីនោះ និងទៅរាយការណ៍ប្រាប់ប៉ូលិសដែរ។
សុខ , សៅ និង សាន បានឡើងឈរលើស្មាគ្នា ដើម្បីឲ្យ សាន ឈោងចាប់បង្អួចនោះចាកចេញ ប៉ុន្តែ សាន មិនអាចឈោងចាប់ដល់ឡើយ។
សំណួរ៖ តើពួកគេគួរធ្វើបែបណា ដើម្បីអាចឲ្យមនុស្សដែលនៅលើគេបង្អស់ ឈោងចាប់បង្អួចនោះបាន? (សូមគិតពិចារណាមុនពេលមើលចម្លើយនៅខាងក្រោម)
ចម្លើយ៖ គឺត្រូវឲ្យ សៅ ឈរនៅលើគេបង្អស់វិញ (ប្ដូរទីតាំងជាមួយ សាន) ព្រោះគេមានកម្ពស់ខ្ពស់ និងដៃវែងជាង សាន៕
ចុចអាន៖