• 2018-08-21 07:24:03
  • ការអប់រំ

សិស្សសម័យថ្មី គួរគិតឲ្យច្បាស់ មុនចាប់ជំនាញផ្សេង ចោល IT

  • 2018-08-21 07:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ​​ថា​ភាគច្រើន​នៃ​បុគ្គល​​ព​ជោគ​ជ័យ ​និង​ជា​អ្នកមាន​​​បំផុត​​​​​ក្នុង​ពិភព​លោក​សព្វថ្ងៃ ច្រើន​មាន​មុខ​ជំនួញ​​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា តួ​យ៉ាង Jack Ma ម្ចាស់​ក្រុមហ៊ុន Alibaba​ លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន ​Microsoft លោក Mark Zuckerberg​ ស្ថាបនិក​កម្មវិធី Facebook​ និង Jeff Bezos​ ម្ចាស់​ក្រុមហ៊ុន Amazon ជា​ដើម។

បើ​ទោះ​ជា​មិន​ធ្លាប់​ស្រមៃ​ថា​ចង់​ក្លាយ​ជា​សហគ្រិន​ដែល​មាន​បំផុត​លើ​ពិភពលោក​ក៏​ដោយ គិត​សព្វ​គ្រប់​ទៅ​ជំនាញ​ព័ត៌មាន​វិទ្យា​នៅ​តែ​ដើរ​តួនាទី​សំខាន់ និង​លេច​ធ្លោ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ជាក់​ស្ដែង​​នៅ​​កម្ពុជា​ សន្ទុះ​ការ​កើន​ឡើង និង​​តម្រូវ​ការ​​អ្នក​រចនា​វិបសាយ អ្នក​រចនាក្រា​ហ្វិ​ច អ្នក​គ្រប់​គ្រង​ព័ត៌មានវិទ្យា និង​អ្នក​សរសេរ​កម្មវិធី​ជា​ហូរហែ​ច្រើន​សន្ធឹក។ នេះ​មូលហេតុ​នាំ​ឲ្យ​​អ្នក​សិក្សា​ផ្នែក​នេះ​មាន​ឱកាស​​ការងារ​ជាច្រើន​នៅ​តាម​ក្រុមហ៊ុន​នានា មិន​ថា​ក្នុង​ស្រុក ឬ​​ក្រៅ​ស្រុក​​ដូច​ជា សិង្ហ​បុរី កូរ៉េ និង​ជប៉ុន ជា​ដើម។

IT Academy STEP Cambodia បាន​​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៥ និង​បាន​ទទួល​សិស្ស​​ច្រើនជាង ៥០០ នាក់​ ​មក​ចូល​រួម​បំពេញ​ក្ដី​ស្រមៃ​នៃ​ការ​អប់​រំ ផ្នែក​ព័ត៌មាន​វិទ្យា​​របស់​ខ្លួន។ ទីនេះ​ សិស្ស​អាច​ជ្រើសរើស​កម្មវិធីសិក្សា​​វគ្គ​អាជីព ជាមួយ​វិញ្ញាបនបត្រ​អន្តរជាតិ​ពី​ក្រុមហ៊ុន CISCO Microsoft និង Autodesk ដែល​កម្មវិធីសិក្សា​មាន​រយៈ​ពេល​សរុប​ត្រឹម​តែ​ ២​ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។​

សិស្ស​ដែរ​ចូល​ចិត្ត​ការ​​​រចនា ការ​គូរ និង ​Animation អាច​ជ្រើសរើស​ការសិក្សា​ថ្នាក់ Computer Graphic and Design ដែល​មាន​មុខវិជ្ជា​សិក្សា​ចាំបាច់​ដើម្បី​អាច​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​រចនា​ក្រាហ្វិច អាច​ធ្វើការ​នៅ​ក្នុង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ដើម្បី​បង្កើត 3D Graphics, Animation ឬ​ផលិត​ វីដេអូ​ក៏​បាន។ អំឡុង​ពេល​សិក្សា​ នឹង​មាន​ការ​ធ្វើ​គម្រោង​​ផ្ទាល់ខ្លួន ​ចូលរួម​​ក្នុង​ប្រកួតប្រជែង​ ហើយ​មាន​លិទ្ធ​ភាព​ជួប​ និង​ហ្វឹកហាត់​​​​ជាមួយ​អ្នក​ជំនាញ​អន្តរជាតិ​​ទៀត។ ​

អ្នក​ចូលចិត្ត​ការ​សរសេរ​កម្មវិធី​​​ចង់​បង្កើត​កម្មវិធី​ទូរសព្ទ វិបសាយ ឬ​ធ្វើការ​ជា​អ្នក​សរសេរ​កម្មវិធី​អាច​​ជ្រើស​យក​វគ្គ​អាជីព Software Development។ កំឡុង​ពេល​សិក្សា​សិស្ស​នឹង​សិក្សា​អំ​ពី​ភាសា​កម្មវិធី ​​ដូច​ជំនាញ Project Management Skills, Software testing​, Game Development របៀប​​​​បង្កើត​​​​ Websites ដោយ​ខ្លួនឯង​ និង​ធ្វើការ​ជាមួយ Database។​

បុរស​សង្ហា​ស្រលាញ់​វិស័យ​​​ច្នៃ​រូប​ ឈិន វិសាល និយាយ​ថា៖ "ខ្ញុំ​​​សម្រេច​​​ចិត្ត​​​ចូល​រៀន​វគ្គ​​ Graphic Design នេះ​ព្រោះ​វាជា​សុបិន​របស់​ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ក្មេង​។ ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជ្រើសរើស STEP នេះ គឺ IT Academy STEP ​មាន​គ្រូ​ជំនាញ​មកពី​បរទេស​។ ពួកគាត់​ផ្តល់​ចំណេះដឹង​ល្អៗ និង ជំនាញ​មកពី​ការអនុវត្តន៍​ផងដែរ​។ សំខាន់​ជាង​នេះ​ទៅ​ទៀ​ត​នោះ គឺ​ខ្ញុំ​មិនចាំបាច់​ចំណាយ​ពេល​៤​ឆ្នាំ ដើម្បី​ទទួល​បាន​​​សញ្ញាបត្រ​ជំនាញ​នោះ​ទេ​​ ផ្ទុយ​ទៅ​វិញ ខ្ញុំ​អាច​បញ្ចប់​ការសិក្សា​របស់​ខ្ញុំ​ត្រឹមតែ​២​ឆ្នាំកន្លះ​តែ​ប៉ុណ្ណោះ​"។

ចំណែក​កញ្ញា​ គីម ហន សិស្ស​ផ្នែក​​ Programming បាន​លើក​ឡើង​ថា៖ "ខ្ញុំ​សម្រេច​ចិត្ត​រៀន​មុខវិជ្ជា​នេះ ព្រោះ​វា​កំពុង​តែ​ពេញ​និយម​ទូទាំង​សកលលោកហើយ​ខ្ញុំ​ក៏​ចង់​បង្កើត​ដំ​ណោះ​ស្រាយ ដែល​ងាយស្រួល​និង​ចំណាយ​ពេល​តិច។ ប្រទេស​កម្ពុជា ចាំបាច់​ត្រូវតែ​​អភិវឌ្ឍន៍​បច្ចេកវិទ្យា ប៉ុន្តែ​មាន​សិស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​រៀន​មុខ​វិជ្ជា​នេះ​។ ខ្ញុំ​គិត​ថា អនាគត​របស់​ខ្ញុំ​នឹង​ប្រសើរ​ឡើង ប្រសិនបើ​ខ្ញុំ​ជ្រើស​រើ​សរៀន​មុខវិជ្ជា Software Development​នេះ​"។

នាង​​បន្ថែម​ទៀត​ថា ​​មាន​ហេតុផល ៣​​​​យ៉ាង​ដែល​ធ្វើ​ឲ្យ​​ខ្លួន​សម្រេច​ចិត្តមក​រៀ​ន​នៅ IT Academy STEP គឺ៖

  • កម្មវិធីសិក្សា​ល្អធ្វើឲ្យខ្ញុំរៀនបានយ៉ាងងាយស្រួល
  • គ្រូបង្រៀនមានបទពិសោធន៍ និងធ្វើឲ្យសិស្សងាយយល់
  • សញ្ញាបត្រមានការទទួលស្គាល់ពី Microsoft និង CISCO។

គុណភាព​នៃ​ការ​អប់​រំ​នៃ IT Academy STEP គឺ​ទទួល​បាន​ការ​គាំទ្រ​ដោយ​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ និង​ក្រុមហ៊ុន​ធំ​​​បំផុត​នៅ​ក្នុង​ប្រទេស ដោយ​ផ្ដល់​ឱកាស​ឲ្យ​​សិស្ស​របស់ IT Academy STEP ទទួល​បាន ការ​ហ្វឹកហ្វឺន​​​ការងារ និង​ជា​បុគ្គលិក​ថែម​ទៀត​ផង​។ ៦៥% នៃ​សិស្ស IT Academy STEP Cambodia ចាប់​ផ្តើម​មាន​ការងារ​ធ្វើ​​​រួច​មក​ហើយ​បន្ទាប់ពី​ការសិក្សា​រយៈពេល១ ឆ្នាំ។

IT Academy STEP Cambodia​ ទទួល​សិស្ស​ចាប់ពី​អាយុ ១៥ ​ឆ្នាំ​ឡើង​ទៅ​។ ដើម្បី​ចុះឈ្មោះ សិស្ស​ត្រូវ​ធ្វើ​តេស្ត​ឥតគិតថ្លៃ​នៅ​លើ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​សម្ភាសន៍​ជា​ភាសា​អង់គ្លេស ព្រោះ​ការ​ប​ង្រៀន​ជា​ភាសា​អង់គ្លេស​។ IT Academy STEP Cambodia ពុំ​ទាមទារ​អោយ​សិស្ស​មាន​សញ្ញាបត្រ​ពី​វិទ្យា​ល័​យ​នោះ​ទេ ប៉ុន្តែ​វា​បាន​បើកទូលាយ​ដល់​សិស្ស​ទូ​ទៅ​ដែរ​ប្រាថ្នា​ចង់​សិក្សា មុខ​វិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​បង្កើត​ជំ​នា​ញ​។​

​ព័ត៌មាន​បន្ថែម៖ ចូល​ទៅ​កាន់​វិបសាយ www.cambodia.itstep.org​ ​លេខ​ទូរសព្ទ 086781737​

អត្ថបទ៖ សុខណា

មតិយោបល់