- 2018-08-29 08:53:58
- ស្នេហា
ជ្រើសរើសរូបបេះដូងមួយ ដើម្បីដឹងពីអារម្មណ៍ពិតរបស់អ្នក ក្នុងរឿងស្នេហា
- 2018-08-29 08:53:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបបេះដូងមួយ ដើម្បីដឹងពីអារម្មណ៍ពិតរបស់អ្នក ក្នុងរឿងស្នេហា
ចន្លោះមិនឃើញ
នេះគឺជាតេស្តសាកល្បងងាយៗ ដំបូងអ្នកត្រូវចងចាំលេខដែលបានជ្រើសរើសជាមុនសិន យកលេខតែមួយគត់តំណាងឲ្យរូបបេះដូងដែលអ្នកពេញចិត្តខ្លាំងជាងគេ។ បន្ទាប់មក អ្នកនឹងបានដឹងពីអារម្មណ៍ពិតរបស់ខ្លួនឯង នៅក្នុងរឿងស្នេហា។
តើអ្នកជ្រើសរើសលេខប៉ុន្មានដែរ?
ទី១៖ ទោះបីជាធ្លាប់ខូចចិត្ត ប៉ុន្តែអ្នកនៅតែរឹងមាំ អាចបើកបេះដូង ដើម្បីទទួលយកនូវអារម្មណ៍ថ្មី និងស្នេហាថ្មីដែលស័ក្តិសមសម្រាប់អ្នក។
ទី២៖ អ្នកជាមនុស្សដែលស្រលាញ់និងគិតពីខ្លួនឯងច្រើន ហើយមិនជឿថាស្នេហ៍ពិត មាននៅលើលោកនេះទេ។
ទី៣៖ ពេលមានស្នេហា អ្នកគឺជាមនុស្សដែលពូកែយកចិត្តទុក និងស្រលាញ់ដៃគូ ប៉ុន្តែមិនសូវបង្ហាញឲ្យដឹងប៉ុន្មានទេ។
ទី៤៖ អ្នកស្អប់ណាស់មិនចង់គិតទេរឿងស្នេហា ព្រោះវាបានធ្វើឲ្យអ្នកឈឺចាប់ រាប់មិនអស់ទៅហើយ។
ទី៥៖ អ្នកជាមនុស្សចូលចិត្តយករឿងស្នេហាមកលេងសើច ហើយមិនសូវប្រាកដប្រជានោះទេ។
ទី៦៖ ស្នេហាសំខាន់ ប៉ុន្តែអ្នកបានចាត់ទុកលុយសំខាន់ជាងស្នេហាទៅទៀត។
ទី៧៖ ដៃគូរបស់អ្នកស្រលាញ់អ្នកជ្រាលជ្រៅខ្លាំងណាស់ ហើយអ្នកទាំងពីរចង់ចំណាយពេលនៅជាមួយគ្នាជារៀងរហូត។
ទី៨៖ ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ អ្នកនៅតែចង់រៀបការជាមួយមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ។
ទី៩៖ នៅក្នុងទំនាក់ទំនងស្នេហា អ្នកហ៊ានលះបង់ និងអាចធ្វើឲ្យមនុស្សដែលអ្នកស្រលាញ់ មានអារម្មណ៍ល្អជានិច្ច។
ទី១០៖ ទោះបីពេលមានស្នេហា ក៏អ្នកនៅស្រលាញ់ឲ្យតម្លៃមិត្តភ័ក្ដិ មិនដែលភ្លេចពួកគេឡើយ។
ទី១១៖ អ្នកជាមនុស្សម្នាក់ដែលមានភាពផ្អែមល្ហែមបំផុត និងមិនកែប្រែ។
ទី១២៖ អ្នកស្រលាញ់ដៃគូ គ្មានអ្វីប្រៀបបាន។
ចុចអាន៖