- 2018-10-29 06:48:36
- សុខភាព
សុទ្ធតែអ្នកស្រឡាញ់សុខភាព! ទាំងក្មេងចាស់ កុះករជុំគ្នាពិនិត្យបេះដូង ជាតិខ្លាញ់ សម្ពាធឈាម ម្សិលមិញ
- 2018-10-29 06:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុទ្ធតែអ្នកស្រឡាញ់សុខភាព! ទាំងក្មេងចាស់ កុះករជុំគ្នាពិនិត្យបេះដូង ជាតិខ្លាញ់ សម្ពាធឈាម ម្សិលមិញ
ចន្លោះមិនឃើញ
កាលពីថ្ងៃ ២៨ តុលា ឆ្នាំ ២០១៨ ម្សិលមិញ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា(តិចណូ) បានរៀបចំសិក្ខាសាលាស្ដីពីជំងឺបេះដូង បូករួមជាមួយការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនខ្មែររាប់រយនាក់។ កម្មវិធីនេះ ជាការផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Manulife Cambodia សហការជាមួយសមាគមគ្រូពេទ្យបេះដូងកម្ពុជា។
លោក Robert Elliott អគ្គនាយកក្រុមហ៊ុន Manulife Cambodia បានលើកឡើងថា៖ "បេះដូងគឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើង ហើយនៅពេលដែលបេះដូងយើងមានសុខភាពល្អ គឺប្រៀបដូចជាការទទួលបានទ្រព្យដ៏មានតម្លៃមួយផងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវបានបង្ហាញថា ជំងឺសរសៃឈាមបេះដូងជាមូលហេតុធំទី២ នៃមរណភាព និងពិការភាពនៅកម្ពុជា។ ដោយក្នុងនោះ ២៤% នៃអត្រាមរណភាពសរុបនៅកម្ពុជាបណ្ដាលមកពី ជំងឺសរសៃឈាមបេះដូង។ ហេតុនេះហើយទើប Manulife ដែលជាដៃគូសហការជាសាកល របស់សហព័ន្ធបេះដូងពិភពលោក (WHF) រៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយ និងគាំទ្រដល់ការការពារសុខភាពបេះដូងនេះ"។
ជាមួយគ្នានេះ លោកសាស្រ្ដាចារ្យបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក៏បានមានយោបល់ណែនាំដល់អ្នកស្រឡាញ់សុខភាពទាំងអស់ថា ត្រូវហាត់ប្រាណឲ្យបានទៀតទាត់ ជៀសវាងការទទួលទានអាហារដែលអាចប៉ះពាល់សុខភាព ដូចជា Fast Food ផ្ដាច់បារី គ្រឿងស្រវឹងជាដើម។
មិនត្រឹមតែផ្ដល់ជូនចំណេះដឹង និងការពិនិត្យឥតគិតថ្លៃទេ កម្មវិធីនេះក៏ជាចំណែកធំមួយក្នុងការទ្រទ្រង់ដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែរ ពោលគឺ ក្រុមហ៊ុន Manulife បានបរិច្ចាគថវិកា ២០០០០ រៀលទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជា សម្រាប់ការចូលរួមរបស់លោកអ្នកម្នាក់ៗ៕