• 2018-11-13 09:36:10
  • ការអប់រំ

កូនៗនឹងទន់ខ្សោយខ្វះភាពក្លាហាន បើឪពុកម្តាយប្រើវិធីសាស្ត្រ៣យ៉ាងនេះ

  • 2018-11-13 09:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរិត​​ឫកពា​របស់​ក្មេង​តូចៗ អាច​បង្ហាញ​ថា​ឪពុក​ម្តាយ​របស់​ពួក​គេ​​ប្រៀន​ប្រដៅ​តាម​របៀប​ណា ព្រោះ​រាល់​ទង្វើ​​និង​ពាក្យ​សម្តី​​​​បាន​ជះ​ឥទ្ធិពល​ទៅលើ​​កូនៗ។ មុន​ពេល​​ឲ្យ​​កូនៗ​​ចូល​សាលា​រៀន ឪពុក​ម្តាយ​គឺ​​ជា​គ្រូ​ដំបូង​​របស់​ពួក​គេ ដូច្នេះ​​គួរ​​​​​​​ចេះ​​រៀប​​ចំ​ទុក​ដាក់ ចំណាយ​ពេល​​វេលា បង្ហាត់​​បង្រៀន​ពួក​គេ​​​ដោយ​​​វិធី​ត្រឹម​ត្រូវ ហើយ​ជៀស​វាង​​ដាច់​​​ខាត​នូវ​ការ​វិធីសាស្ត្រ​​​​ខុស​៣​​យ៉ាង​ដូច​ខាង​ក្រោម​នេះ​​​ ដើម្បី​​កុំ​ឲ្យ​កូន​តូច​​​ទន់​ខ្សោយ​​​​​​​ អឹមអៀម ខ្វះ​​ភាព​​​ក្លាហាន​​។

១. ស្រែក​គំហក​​ខ្លាំង​ៗ

ប្រៀប​​ធៀប​ជាមួយ​បុរស ​​​ការ​មើល​ថែ​​​​ចិញ្ចឹម​បីបាច់​កូន​របស់​មនុស្ស​ស្រី​​គឺ​​មាន​ភាព​​ស្មុគស្មាញ​​បន្តិច ព្រោះ​​​នាង​​បាន​ធ្វើ​ជា​ម្តាយ​ផង ប្រពន្ធ​ផង​ និង​អ្នក​ចាត់​ចង​សព្វ​គ្រប់់​បែប​យ៉ាង​ក្នុង​​ផ្ទះ​​សម្បែង ដូច្នេះ​​បើ​បើ​កូន​រឹង​រូស​ មិន​ស្ដាប់​បង្គាប់ នាង​នឹង​​ខឹង​​ហើយ​​ស្រែក​គំហក​​ខ្លាំង​ៗ​​ដាក់។ ពេល​នោះ​ហើយ អាច​ធ្វើ​កូន​​តូច​​​​​បាត់​មាត់​នៅ​ស្ងៀម ប៉ុន្តែ​​ផល​ប៉ះពាល់​នោះ​គឺ​​​​ពួក​គេ​​នឹង​​មាន​ទម្លាប់​មួយ​​​ ស្ងៀមស្ងាត់ មិន​​ហ៊ាន​និយាយ​ស្តី ងាយ​ទទួល​យក​អ្វី​​​ដែល​​នៅ​ជុំ​វិញ​​ខ្លួន ធ្វើ​ឫក​​អៀនៗ​​​និង​ទន់​ខ្សោយ​​ខ្លាច​គេ។

២. គំរាម​កំហែង

ឪពុក​ម្តាយ​​​មួយ​​ចំនួន​ អាង​​អី​​​​​និយាយ​​​​​គំរាមកំហែង រឿង​ណា​​ដែល​គេ​​ខ្លាច ឬ​​​​ប្រាប់​​កូន​​​​ថា​​​​​​​បើ​​​មិន​​ស្តាប់​​បង្គាប់​ទេ នឹង​​​ធ្វើ​​បែប​នេះ បែប​នោះ...។ ​​​ទង្វើ​​​​មួយ​នេះ​​​ចំពោះ​កូនៗ ហាក់​បី​​​ដូច​ជា​​​​ការ​​​​បន្លាច​​យ៉ាង​​សាហាវ និង​អាច​ធ្វើ​ឲ្យ​អារម្មណ៍​​របស់​គេ​តក់​​ស្លុត។ ជា​ពិសេស ក្មេង​តូច​ មើល​​ឃើញ​ពិភព​លោក​ក្នុង​ផ្លូវ​​ចង្អៀត មិន​​ហ៊ាន​សាក​ល្បង​ព្រោះ​ខ្លាច​​​ខុស ទាំង​​ដែល​​ពេល​ខ្លះ​កំហុស​ជា​បទពិសោធន៍​សម្រាប់​នាំ​ទៅកាន់​​ផ្លូវ​ត្រូវ​និង​ការ​អភិវឌ្ឍន៍​​​​ខ្លួន​ឯង។

៣. ប្រើ​​ហិង្សា

​​របៀប​​​ប្រៀន​ប្រដៅ​កូនចៅ​​ដោយ​​​​​​ប្រើ​​​​ហិង្សា ដូច​​ជា​ការ​​វាយ​ដោយ​រំពាត់​ឬ​របស់​ផ្សេង​ៗ​​​​​ជា​​វិធី​​​សាស្រ្ត​​​​​​​​​​របស់​ឪពុកម្តាយ​កាល​ពី​ជំនាន់​មុន។ ​ដល់​​សម័យ​​ឥឡូវ ​វិធី​នេះ​​​​ត្រូវ​បាន​គេ​​ចាត់​ទុក​​​​ថា​​ចាស់​​គំរឹល​និង​​​​​គ្មាន​​​​លទ្ធផល​ល្អ។ ​​ការ​​​ប្រើ​​ហិង្សា​លើ​ក្មេង​តូច ​បណ្តាល​ឲ្យ​​ប៉ះពាល់​​​ដល់​​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ ងាយ​នឹង​​បាក់ស្បាត​ និង​​ទន់​ជ្រាយ។

ការ​​អប់រំ​កូន​​ៗ មិន​មែន​​​ជា​រឿង​ងាយ​ឡើយ គឺ​​ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ សិក្សា​ស្វែង​​យល់​ពី​ចិត្ត​​របស់​កូន​ឲ្យ​បាន​ច្បាស់ ដើម្បី​រិះរក​វិធី​មួយ​ដែល​ស័ក្ដិសម​​​សម្រាប់​​​ណែនាំ​ពួក​គេ។ ​អាយុ​​ប្រែប្រួល អត្តចរិត​ក្មេង​ក៏​ប្រែប្រួល​ទៅ​តាម​​ហ្នឹង​ដែរ ដូច្នេះ​​​​ធ្វើ​ជា​ឪពុកម្តាយ គួរ​ជៀសវាង​​​នូវ​​វិធី​សាស្រ្ត​​៣​ដែល​​រៀបរាប់​ខាង​លើ ហើយ​ជំនួស​មក​​វិញ​​​​​​​​ ដោយ​​​​​​​​ការ​ពន្យល់​​ហេតុផល​ខុស​និង​ត្រូវ​​តាម​​សម្រួល​ ទើប​រឿង​​ចាំបាច់​ដែល​​ឪពុកម្តាយ​ត្រូវ​ធ្វើ ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ដេត ឈុនអីុ

មតិយោបល់