• 2018-12-25 04:01:09
  • ការអប់រំ

កុំរំភើប បើទទួលកាដូប៉ះចំរបស់ទាំង៧នេះជាប្រផ្នូលមិនល្អ មិនងាយមានគ្រូអាចារ្យណាជួយទេ

  • 2018-12-25 04:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​និយាយ​ដល់​កាដូ​​ អ្នកណា​ៗក៏​ចង់​បាន​ពី​អ្នក​ដទៃ​ ឬ​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ក្នុង​ថ្ងៃ​ពិសេស​​ណាមួយ​ ដូច​ជា​ថ្ងៃ​កំណើត​ ខួប​អាពាហ៍ពិពាហ៍​ បុណ្យ​ណូអែល​ជាដើម។ ប៉ុន្តែ​អំណោយ​មួយ​ចំនួន ប្រិយមិត្ត​មិន​គួរ​ទិញ​ជូន​ ឬ​ក៏​ទទួល​ពី​គេ​ឡើយ​ ព្រោះ​ហេតុផល​សំខាន់​ខាង​ក្រោម​នេះ៖​​​​​​​​

រូបតំណាង

១. វត្ថុ​ធ្វើ​ពី​កែវ

​ តាម​ជំនឿ​គេ​ថា​ បើ​របស់​ធ្វើពី​​​គ្រឿង​កែវ​នោះ​បែក​ គឺ​មាន​ន័យ​ថា​សម្ព័ន្ធ​ភាព​របស់​អ្នក​ទាំង​ពីរ​ ច្បាស់​ជា​បែក​បាក់​តាម​វត្ថុ​នោះ​មិន​ខាន​។

២. ស៊ុម​មាន​រូប​ថត

កាដូ​ស៊ុម​មាន​រូប​ថត​នេះ ដាច់​ខាត​មិន​គួរ​ឲ្យ​ ឬ​ទទួល​ពី​គេ​ឡើយ ព្រោះ​វា​នឹង​ប្រៀប​ដូច​ជា​ការឲ្យ​រូច​ថត​ទុក​មើល​ជា​អនុស្សាវរីយ៍​​នឹក​រលឹក​ ពេល​បែក​បាក់​គ្នា។

៣. នាឡិកា​

មែន​ទែន​ចំណុច​នេះ​ ធ្លាប់​គូស្នេហ៍​មួយ​ចំនួន​ បាន​ជួប​ផ្ទាល់​ ដោយ​សារ​ការ​ទិញ​កាដូ​ជា​នាឡិកា​ដៃ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​បញ្ងា​ប្រេះ​ស្រាំ​នឹង​គ្នា​ ស្រប​ពេល​នាឡិកា​អស់​ថ្ម​ដូច្នោះ​ដែរ។

៤. ​កន្សែង​ជូត​មុខ​

នេះ​មិន​ចាំបាច់​ពន្យល់​ច្រើន​ ព្រោះ​មនុស្ស​ភាគ​ច្រើន​តែង​យល់​ថា​កាដូ​បែប​នេះ​ទុក​សម្រាប់​ជូត​ទឹក​ភ្នែក​។

៥. ទឹក​អប់​

ចំណុច​នេះ​ ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​យល់​ស្រប​ ព្រោះ​ថា​ការ​ឲ្យ​កាដូ​​ទឹក​អប់​ ដូច​ជា​បើក​ឲ្យ​គូស្នេហ៍​ដើរ​រាយ​ក្លិន​ដល់​អ្នក​ដទៃ​។

៦. ស្បែក​ជើង​

រី​ឯ​កាដូ​នេះ​វិញ​ សង្សារ​ ឬ​គូ​ស្នេហ៍​ថ្មី​ថ្មោង ក៏​មិន​គួរ​ទិញ​ឲ្យ​គ្នា​ដែរ​។ ​ស្បែក​ជើង​ត្រូវ​មាន​ជា​គូៗ​ ប្រសិន​បើ​អ្នក​មិន​​ទាន់​ច្បាស់​លាស់​ជាមួយ​ដៃគូ​នោះ​ទេ​ គួរ​តែ​កុំ​ទិញ​ ព្រោះ​នាំ​ឲ្យ​មាន​ការ​ចង​ចាំ​មិន​ល្អ​ទៅ​ថ្ងៃ​ក្រោយ។

៧. ខោអាវ​ឈុត​ខ្មៅ

មាន​ន័យ​ចំៗ​ ការ​ឲ្យ​កាដូ​ខោអាវ​ឈុត​ខ្មៅ ចាស់​ៗថា​ ប្រផ្នូល​មិន​ល្អ​ ដែល​គេ​សំដៅ​ដល់​​ ការ​ចូលរួម​ពិធី​បុណ្យ​សព​នរណា​​ម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់