• 2018-12-27 06:30:00
  • ព័ត៌មាន

ស្ងាត់ៗ ស្ដេច​ចិនសែ​លំដាប់​ពិភព​លោក ២ នាក់ លេច​មុខ​លើ​ទឹក​ដី​កម្ពុជា ក្នុង​កម្មវិធី​ហុងស៊ុយ​មួយ

  • 2018-12-27 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​តា​ចិនសែ​ដ៏​ល្បី​ល្បាញ​លំដាប់​ពិភពលោក​ម្នាក់ បាន​បង្ហាញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើក​ដំបូង​បំផុត​លើ​ទឹកដី​កម្ពុជា នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ហុងស៊ុយ​លំដាប់​អន្តរជាតិ​មួយ កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​ភ្នំពេញ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត ៣០០ នាក់ ដែល​ភាគ​ច្រើន​​សុទ្ធ​តែ​ជា​អ្នក​ជំនួញ​រកស៊ី និង​មន្ត្រី​រាជការ។

គ្រូ​តា ឬ Grand Master Vincent Koh ជា​ស្ដេច​ចិនសែ​​ម្នាក់ ក្នុង​ចំណោម​ស្ដេច​ចិនសែ​លំដាប់​ពិភព​លោក​ទាំង ៥ នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ម្នាក់ សិង្ហបុរី ៣ នាក់ និង​ហុងកុង​ម្នាក់។

គ្រូ​តា Vincent Koh ស្ដេច​ចិន​សែ​ពិភព​លោក

Grand Master Vincent Koh ក៏​ជា​កំពូល​ចិនសែ​ម្នាក់​ក្នុង​ចំណោម​ចិនសែ​ទាំង ៤ នាក់​ដែល​រៀបចំ​ហុងស៊ុយ​ប្រទេស​សិង្ហបុរី​ទាំង​មូល​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​គ្រូ​ហុងស៊ុយ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ដែល​​រៀបចំ​សិក្ខាសាលា​ហុងស៊ុយ​អន្តរជាតិ​ខាង​លើ។

ពេល​សួរ​ថា​តើ ហេតុ​អ្វី​ស្ដេច​ចិន​សែ​ពិភព​លោក ស្ងាត់ៗ​បង្ហាញ​វត្តមាន​​លើ​ទឹក​ដី​កម្ពុជា អ្នក​គ្រូ ណាលី ដែល​ជា​សិស្ស​ជំនិត​របស់​គ្រូ​តា Vincent Koh បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​ធ្នូ​នេះ ក្នុង​កិច្ច​ប្រជុំ​ចិនសែ​ពិភព​លោក​ប្រចាំ​ឆ្នាំ នៅ​ប្រទេស​ជប៉ុន អ្នកគ្រូ ណាលី ដែល​តំណាង​ឲ្យ​កម្ពុជា​តែ​មួយ​គត់ បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ស្ថាប័ន​ហុងស៊ុយ​ពិភព​លោក ដែល​មាន​គ្រូ​តា Vincent Koh ជា​ប្រធាន។ មាន​ន័យ​ថា ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ពេល​នេះ ត្រូវ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ហើយ។

អ្នកគ្រូ ណាលី អគ្គ​នាយិកាស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ

ដូច្នេះ ទើប​គ្រូ​តា​វ័យ ៧០ ឆ្នាំ​រូប​នេះ សម្រេច​មក​ចូលរួម​សិក្ខា​សាលា​ហុងស៊ុយ​ប្រចាំ​ឆ្នាំ​នេះ​ផ្ទាល់ ដើម្បី​បង្រៀន​ពី​ហុងស៊ុយ​ប្រចាំ​២០១៩។

ក្រៅ​ពី​គ្រូ​តា​ចិនសែ​ខាង​លើ ក៏​ឃើញ​មាន​វត្តមាន​ស្ដេច​ចិនសែ​ពិភព​លោក​ម្នាក់​ទៀត គឺ​គ្រូ​យាយ Grand Master Nancy ជនជាតិ​សិង្ហបុរី ដែល​ជា​ភរិយា​របស់​គ្រូ​តា Vincent Koh ផ្ទាល់​តែ​ម្ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​វត្តមាន​របស់​ចិនសែ​មក​ពី​ថៃ​មួយ​ក្រុម​ចូលរួម​ផង​ដែរ។

សិក្ខា​សាលា​ហុងស៊ុយ​លំដាប់​អន្តរជាតិ ធ្វើ​ឡើង ដើម្បី​បង្ហាត់បង្ហាញ​សិស្ស​ឲ្យ​ដឹង​ពី​ហុងស៊ុយ​ប្រចាំ​ឆ្នាំ​២០១៩ ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ ឲ្យ​មាន​លាភ​ចូល រក​ស៊ី​ឡើង កុំ​ឲ្យ​ឆុង ជា​ពិសេស​គឺ​ដើម្បី​រំឭក​ដល់​គុណ​គ្រូ និង​បង្ហាញ​ភាព​ជោគជ័យ​របស់​អ្នក​ដែល​បាន​រៀប​ហុងស៊ុយ​រួច​ហើយ រក​ស៊ី​ឡើង​ស្រឺតៗ។

អ្នកគ្រូ ណាលី បញ្ជាក់​ថា៖ “ជាង​ពីរ​ឆ្នាំ​មក​នេះ យើង​មាន​អ្នក​មក​ឲ្យ​រៀប​ហុងស៊ុយ​រាប់​ពាន់​នាក់ ហើយ​ក្នុង​នោះ អ្នក​រៀប (ហុងស៊ុយ) រួច​ហើយ បាន​ផល​ជោគជ័យ​រក​ស៊ី​ឡើង មាន​ប្រមាណ ៩៥%។ ៥% ទៀត​ដែល​មិន​ជោគជ័យ ដោយសារ​គាត់​អត់​ធ្វើ​តាម​ការ​ណែនាំ​គ្រប់​ជ្រុងជ្រោយ”។

ជា​រឿង​គួរ​ឲ្យ​ផ្អើល និង​ស្ទើរ​តែ​មិន​ជឿ គឺ​អ្នក​ដែល​មក​រក​ឲ្យ​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ រៀប​ហុងស៊ុយ​ឲ្យ​នោះ មាន​ចំនួន​ច្រើន​លើស​លប់ រហូត​ដល់​ថ្នាក់​ត្រូវ​រង់ចាំ​ដល់​ជាង ១ ឆ្នាំ​ឯ​ណោះ ទើប​ដល់​វេន​បាន​មើល និង​រៀប​ហុងស៊ុយ។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​អ្នកគ្រូ ណាលី កំពុង​តែ​ប្រកាស និង​ទទួល​បង្រៀន​ថ្នាក់​ហុងស៊ុយ ចាប់​ពី​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ផង​ដែរ។

អ្នកគ្រូ ណាលី បាន​បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ជាន់​ខ្ពស់​ពី​គ្រូ​ដើម​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ព្រម​ទាំង​បាន​ឆ្លង​កាត់​ហុងស៊ុយ​អូឌីត (Feng Shui Audit) នៅ​សិង្ហបុរី រហូត​ដល់​ក្លាយ​ជា​គ្រូ​ហុងស៊ុយ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ តែ​ម្នាក់​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

បញ្ជាក់​ថា គ្រប់​គ្រូ​ហុងស៊ុយ​ទាំង​អស់ មិន​ថា​មក​ពី ឬ​រៀន​នៅ​ប្រទេស​ណា​ក៏​ដោយ ត្រូវ​ឆ្លង​កាត់ (ជាប់) ហុងស៊ុយ​អូឌីត នៅ​សិង្ហបុរី សិន ទើប​អាច​ក្លាយ​ជា​គ្រូ​ហុងស៊ុយ ឬ​ចិនសែ ទទួល​ស្គាល់​ដោយ​អន្តរជាតិ ព្រោះ​ហុងស៊ុយ​អូឌីត នឹង​ធ្វើ​តេស្ដ​សមត្ថភាព​ពិត​ប្រាកដ​របស់​គ្រូ​ហុងស៊ុយ​ទាំង​នោះ​យ៉ាង​តឹង​រឹង​បំផុត៕

អត្ថបទ៖ សុផាត

មតិយោបល់