• 2018-12-30 06:58:01
  • ការអប់រំ

បញ្ជាក់៖ បោះចំណីព្រាបនៅមុខវាំងពិន័យ២ម៉ឺនរៀល មិនមែនជារឿងថ្មីចែសនោះទេ

  • 2018-12-30 06:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ផ្ទុះការភាន់​ច្រឡំមិន​ច្បាស់​លាស់​រវាង​អាជ្ញាធរ​ និង​ពលរដ្ឋ​ម្នាក់​ដែល​​បាន​បោះ​ចំណី(ពោត) ​ឲ្យ​សត្វ​​​ព្រាប​នៅ​មុខ​ព្រះបរមរាជវាំង​ត្រូវ​បាន​ផាក​ពិន័យ​។ តាម​ពិត​ទៅ​ ការ​ផាក​ពិន័យ​ ត្រូវ​បាន​ចាប់​អនុវត្ត​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ ២០១៨ មក​ម្ល៉េះ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​​ជ្រាប​ដំណឹង​នេះ​។

​ជាង​៣ខែ​មក​ហើយ​ ​អាជ្ញាធរ​ខណ្ឌដូន​ពេញ​ ហាម​មិន​ឲ្យ​អ្នក​លក់​ចំណី​ព្រាប ​ប្រកប​របរ​នៅ​សួន​មុខ​ព្រះ​បរមរាជ​វាំង ដោយ​អនុញ្ញាត​ឲ្យទៅ​​លក់​នៅ​តាម​មាត់​ទន្លេ​វិញ​។ អាជ្ញាធរ​បញ្ជាក់​ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​ដើម្បី​​ថែរ​ក្សា​សោភ័ណភាព និង​អនាម័យ​នៅ​មុខ​វាំង។

លោក សុខ ពេញវុធ​ អភិបាល​ខណ្ឌ​ដូនពេញ​ ធ្លាប់​បញ្ជាក់​កាល​ថ្ងៃ​ទី​ ១៦ កញ្ញា​កន្លង​ទៅ​ថា បើ​សិន​ជា​មាន​អ្នក​ចំណី​ព្រាប​នៅលើ​សួន​ច្បារ​ និង​ផ្លូវមុខ​ព្រះបរមរាជវាំង​ ហើយ​អ្នក​បោះ​ចោល​សំរាម​ ថង់​ប្លាស្ទិកច្រក​គ្រាប់​ពោត​ សណ្ដែក​ ដែល​ជា​ចំណី​ព្រាប​ នោះ​ត្រូវ​ពិន័យ​ចំនួន​ ២ម៉ឺន​រៀល​។ រីឯអ្នក​លក់​ចំណី​ព្រាប​ នៅលើ​សួន​ច្បារ​មុខ​ព្រះបរមរាជវាំង​ និង​លក់​គ្រឿង​ហូប​ចុក​ ហើយ​បោះចោល​សំរាម​ផ្ដេសផ្ដាស​ ក៏ត្រូវ​ពិន័យ​ចំនួន​ ៥ម៉ឺនរៀល។

បន្ថែមពីនេះ សម្រាប់ហាង​លក់ដូរ​តាម​ផ្ទះ និង​ភោជនីយដ្ឋាន​យក​សំរាម​ដាក់​ខុស​ម៉ោង​​កំណត់​ត្រូវ​ពិន័យ​១៥​ម៉ឺន​រៀល​, សិប្បកម្ម សហគ្រាស​ត្រូវ​ពិន័យ​២០​ម៉ឺន​រៀល បើ​សិន​ជា​លើក​ទី​មួយ​ពិន័យ​ហើយ​នៅ​តែ​មិន​តាម​គោល​ការ​នេះ​ទេ ត្រូវ​បាន​ពិន័យ​គុណ​តែ​ម្តង។

យ៉ាងណាក្ដី សាធារណជន​ឲ្យស្នើអាជ្ញាធររៀបចំដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវងាយស្រួល ប្រជាពលរដ្ឋ ពិសេសអ្នកតាមខេត្តឡើងមកលេងភ្នំពេញនៅមុខវាំង បានជ្រាបព័ត៌មាន និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់