
- 2019-02-01 03:57:13
- ព័ត៌មាន
មកមើលទិដ្ឋភាពពិព័រណ៍ថៃធំបំផុតប្រចាំឆ្នាំមានទំនិញសព្វមុខ សម្ពោធម្សិលមិញនៅកោះពេជ្យ
- 2019-02-01 03:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលទិដ្ឋភាពពិព័រណ៍ថៃធំបំផុតប្រចាំឆ្នាំមានទំនិញសព្វមុខ សម្ពោធម្សិលមិញនៅកោះពេជ្យ
ចន្លោះមិនឃើញ
ពិព័រណ៍លក់ទំនិញគុណភាពល្អ ក្នុងតម្លៃសមរម្យរបស់ថៃនៅកម្ពុជា «ថៃ ថប ថែន ប្រេន ២០១៩» ដែលរៀបចំឡើងដោយស្ថានទូតថៃប្រចាំកម្ពុជាដោយផ្ទាល់ បានបើកសម្ពោធផ្លូវការហើយកាលពីល្ងាចម្សិលមិញ នៅសាលពិព័រណ៍កោះពេជ្យ ក្រោយវត្ថមានប្រតិភូស្ថានទូតថៃប្រចាំកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។
« ពិព័រណ៍នេះនឹងជ្រើសរើសយកទំនិញគុណភាពខ្ពស់ថៃជាច្រើនមុខ មកដាក់បង្ហាញ លក់ និងរកតំណាងចែកចាយនៅកម្ពុជា។ ឱកាសនេះអតិថិជនខ្មែរនឹងអាចរីករាយទិញទំនិញជាច្រើនមុខក្នុងតម្លៃសមរម្យផងដែរ»។ នេះបើតាមការលើកលោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯអគ្គរាជទូតនៅកម្ពុជា។
ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២១៦ ក្រុមហ៊ុន មានស្តង់សរុបចំនួន ២៨២ ស្តង់ ក្នុងនោះមាន ៖ អាហារ និង ភេសជ្ជៈ - សំលៀកបំពាក់ និង វាយនភណ្ឌ – សម្ភារសំណង់ - គ្រឿងសំអាង និងទំនិញសុខភាព សម្ផស្ស - សម្ភារប្រើប្រាស់ក្នុងផ្ទះ និង សម្ភារផ្ទះបាយ - វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ - សម្ភារធ្វើពីស្បែក និង ស្បែកជើង - សម្ភារអគ្គិសនី និង អេឡិចត្រូនិក - គ្រឿងបន្លាស់រថយន្ត និងម៉ូតូ - សម្ភារតុបតែងផ្ទះ - ទំនិញ OTOP របស់ប្រទេសថៃ និង ទំនិញផ្សេងៗ ជាច្រើនទៀត។
ក្រៅពីការដើរមើលទំនិញជាច្រើនមុខសប្បាយៗហើយ បងប្អូនក៏អាចរីករាយនឹងប្រគំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនា នាពេលយប់រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់។
ទីតាំង ៖ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ទី៣១ មករា ដល់ ថ្ងៃអាទិត្យ ទី៣ កុម្ភៈ ២០១៩
ពេលវេលា ៖ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ ៕