• 2019-03-06 08:19:18
  • ការអប់រំ

ត្រៀមកាតាបរួចនៅ? ទិវាអំណានចែកសៀវភៅ Free ហើយថែមជូនកាដូពិសេស១ទៀត

  • 2019-03-06 08:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​ជាតិ​អំណាន​​លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣ថ្ងៃ​ នៅ​សាលា​តិចណូ​ខាង​មុខ​នេះ​ ត្រៀម​សៀវភៅ​ចែក​ជូន​ឥតគិតថ្លៃ​ដល់​អ្នក​ចូល​រួម​ទាំងអស់​មិន​ថា​ចាស់​ ឬ​ក្មេង​ ហើយ​មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​ការ​ចែក​កាត​ជា​សមាជិក​បណ្ណាល័យជាតិ​ចូល​អាន​សៀវភៅ​មិន​យក​ប្រាក់​មួយ​រៀល​បន្ថែម​ទៀត​នៅ​បណ្ណាល័យជាតិ​។

ប៉ុន្តែ​ដើម្បី​បាន​កាត​សមាជិក​នេះ​ អ្នក​ទាំងអស់​គ្នាត្រូវ​ទៅ​កាន់​ស្តង់​បណ្ណាល័យ​ជាតិ​លេខ​៤៥ និង​អនុវត្តតាម​លក្ខខណ្ឌ​ស្រួល​ៗ​ដូចខាងក្រោម​នេះ៖​​​​​​​

១. ចូលរួមឆ្លើយសំណួរងាយស្រួល សប្បាយៗទាក់ទងនឹងពត៌មានផ្សេងៗរបស់បណ្ណាល័យជាតិ។

២. អ្នកដែលឆ្លើយបានត្រឹមត្រូវហើយ ចូលLike&Shareគេហទំព័រហ្វេសប៊ុករបស់បណ្ណាល័យជាតិ នឹងទទួលបានទម្រង់​បែបបទស្នើរសុំធ្វើកាតជាសមាជិកបណ្ណាល័យជាតិភ្លាមៗ។ ឯអ្នកដែលឆ្លើយមិនត្រឹមត្រូវ អាចឆ្លើយម្តងទៀតបាន។

៣. អ្នកដែលត្រៀមមកធ្វើកាតជាសមាជិកដោយឥតគិតថ្លៃនេះ ត្រូវភ្ជាប់មកជាមួយនូវរូបថត៣x៤មួយសន្លឹកជាចាំបាច់។

៤. បន្ទាប់ពីកម្មវិធីចប់រយៈពេលពីរទៅបីថ្ងៃ អ្នកដែលបានចុះឈ្មោះធ្វើកាតជាសមាជិក អាចមកយកគ្រប់ពេលម៉ោងធ្វើការ(ម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍)នៅបណ្ណាល័យជាតិ។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់