/5cdfae475c7a5_1558162980_medium.jpg)
- 2019-05-18 07:20:00
- ការអប់រំ
សិស្សពូកែនិទ្ទេស A, B និងសហគ្រិនជោគជ័យ ១ពាន់នាក់ រួមគ្នាចែកបទពិសោធន៍កម្រមិនធ្លាប់មាន
- 2019-05-18 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សពូកែនិទ្ទេស A, B និងសហគ្រិនជោគជ័យ ១ពាន់នាក់ រួមគ្នាចែកបទពិសោធន៍កម្រមិនធ្លាប់មាន
ចន្លោះមិនឃើញ
សិស្សនិងនិស្សិតជាច្រើនពាន់នាក់ បានមកចូលរួមសិក្ខាសាលា GENIUS TABLES CAMBODIA ដើម្បីទទួលបទពិសោធន៍បន្ថែមពីការត្រៀមខ្លួនប្រលងបាក់ឌុប និងជោគជ័យក្នុងវិស័យការងារ ព្រមទាំងអាជីវកម្មផ្សេងៗគ្នាផងដែរ នៅថ្ងៃនេះ ដែលរៀបចំឡើងនៅមជ្ឃមណ្ឌល The Premier Sen Sok ។
សិក្ខាសាលាដ៏ធំនេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន រួមចំណែកលើកស្ទួយវិស័យអប់រំនិងអាជីពការងារ ដែលជាកិច្ចពិភាក្សាប្រកបដោយភាពឆន្ទៈ នៃភាពស្និទ្ធស្នាលរវាងអ្នកចូលរួម និងវាគ្មិនកិត្តិយសផ្ទាល់ ។ កិច្ចពិភាក្សានេះក្នុងលក្ខណជាទម្រង់ តុមួយ វាគ្មិនមួយ ជាមួយអ្នកចូលរួម១០នាក់ក្នុងមួយតុ។ ចំពោះតុជាសិស្សកំពុងសិក្សាកម្រិតវិទ្យាល័យ វាគ្មិននឹងចែករំលែកចំណេះដឹង ទាក់ទងនឹងការសិក្សា រួមទាំងការត្រៀមខ្លួនប្រលងបាក់ឌុប នាពេលខាងមុខ។ សម្រាប់តុជានិស្សិត វាគ្មិននឹងចែកបទពិសោធន៍ពីភាពជោគជ័យក្នុងវិស័យការងារ និង អាជីវកម្មផ្សេងៗ។
នេះជាឱកាសអាចឲ្យអ្នកចូលរួមសាកសួរ និងដឹងពីបទពិសោធន៍យ៉ាងច្រើនពីវាគ្មិន ដែលមានអនុសាសន៍ល្អៗ ព្រមទាំងជាមាគ៌ាឆ្ពោះទៅគោលដៅមួយត្រឹមត្រូវ។
កម្មវិធីនេះរៀបចំឡើង សម្រាប់សិស្សវិទ្យាល័យ និងនិស្សិតសកលវិទ្យាល័យ ដែលត្រូវការជាចាំបាច់នូវការពិភាក្សាតម្រង់ទិសពីសំណាក់រៀមច្បងដែលជាអ្នកធ្លាប់បានឆ្លងកាត់ភាពលំបាក។ ម្យ៉ាងទៀត ទទួលបានការចែករំលែកទៅកាន់ទំពាំងថ្មី ឫយុវជនជំនាន់ក្រោយ ដោយនាំយកបទពិសោធដែលមាន ដើម្បីជាចំណេះដឹងមូលដ្ឋានសម្រាប់ជាទុន ឆ្លើយតបទាក់ទិនទៅនឹងវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈម ផលវិបាកក្នុងវ័យជាយុវជនជំនាន់ថ្មីរបស់ពួកគេ ។ ជាក់ស្ដែង សិស្សវិទ្យាល័យកំពុងជួបប្រទះភាពពិបាកសម្រេចចិត្តក្នុងការចាប់ជំនាញសិក្សាអ្វីដើម្បីបន្តថ្នាក់ឧត្ដមសិក្សា ហើយនិស្សិតសាកលវិទ្យាល័យវិញក៍កំពុងជួបផលពិបាកក្នុងការត្រៀមខ្លួនក្នុងការស្វែងរកការងារពេលដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យជាដើម។