• 2019-06-21 04:28:32
  • សុខភាព

ក្រោយពីការពិនិត្យ និងពិសោធន៍​ត្រឹមត្រូវ​រកឃើញថា ផលិតផលទឹកដោះគោអង្គរមីល គឺ​គោរព​ និងអនុលោមតាមបទដ្ឋានជាតិបានត្រឹមត្រូវ

  • 2019-06-21 04:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិត ផលអង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការពិសោធន៏លើផលិតផលអង្គរមីល ក្រោយពីព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅសាលាបឋមសិក្សាអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមហ៊ុនបានចែកទឹកដោះគោដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរអំបិល។ នេះ​បើ​យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ប្រកាសផ្លូវការ កាល​ពី​ថ្ងៃ​ទី ២០ ខែមិថុនា ២០១៩។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពី លោកតំណាងអភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកនាយប៉ុស្តិ៍រដ្ឋបាលអូរអំបិល លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោកនាយកសាលា លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាអូរអំបិល លោកចៅសង្កាត់អូរអំបិល មាតាបិតាសិស្សានុសិស្ស លោក លោកស្រី អ្នកនាងកញ្ញាតំណាងអ្នកសារព័ត៌មានពីគ្រប់ស្ថាប័ន ជាពិសេសសិស្សានុសិស្សសាលាបឋមសិក្សាអូរអំបិលប្រមាណជា ១ ២០០នាក់។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោមការខិតខំប្រឹងប្រែងរបស់មន្រ្តីមន្ទីរសុខាភិបាល និងអាជ្ញាធរដែលពាក់ពន្ធ័ ជាពិសេសក្រសួងសុខាភិបាលក្រោយពីយកសំណាកផលិតផលទៅធ្វើការពិសោធន៍នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលរបស់ក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី មជ្ឈមណ្ឌលជាតិពិសោធន៍ សុខាភិបាលបានទទួលសំណាកផលិតផលហើយបានធ្វើការពិសោធន៍ ដើម្បីស្វែងរកមូលហេតុ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយពីការ​ពិសោធន៍ ជា​លទ្ធផលពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលមានលេខរៀងវិភាគ 19-F0029 បានអះអាងថា ផលិតផលទឹកដោះគោអង្គរមីល គឺគោរព និងអនុលោមតាមបទដ្ឋានជាតិបានត្រឹមត្រូវ និង មិនមានមូលហេតុធ្វើឲ្យ​មានការប៉ះពាល់ដល់អ្នកប្រើប្រាស់នោះឡើយ។ ទន្ទឹមគ្នានោះដែរនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសំអាង ក៏ចេញរបាយការណ៍លទ្ធផលវិភាគសំណាកផងដែរថា ផលិតផលទឹកដោះគោអង្គរមីលមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ (លិខិតទាំងនេះដូចមានតាំងនៅទីស្រាប់) ។

គួរបញ្ជាក់ផងដែរថា ផលិតផលអង្គរមីលត្រូវបានផលិតដោយក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតទឹកដោះគោ​ដ៏ធំបំផុតទីមួយនៅប្រទេសកម្ពុជា ជាមួយការវិនិយោគដំបូងចំនួនទឹកប្រាក់ ២៣លានដុល្លារសហរដ្ឋអាមេរិច ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភដ៏សម្បូរបែបដើម្បីជួយទ្រទ្រង់ទាំងប្រាជ្ញា និងស្មារតីដល់អតិថិជនទាំងអស់ គ្រប់ចង្វាក់ផលិតកម្មផលិតទឹកដោះគោ ម៉ាកអង្គរមីលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និង​យក​ចិត្តទុកដាក់ជាទីបំផុត។

វត្ថុធាតុដើមផលិតត្រូវបាននាំចូលពី សហគមន៍អឺរ៉ុប, អាមេរិច, អាឡឺម៉ង់, អូស្រ្តាលី, អេស្ប៉ាញ, ប៉ូឡូញ, ញ៉ូហ្សាលេន, លីធូនៀរ. ហើយរោងចក្របានបំពាក់ម៉ាស៊ីនផលិត ដោយម៉ាស៊ីនមានបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ចំណាត់ថ្នាក់ពិភពលោក ម៉ាកតេស្រ្តាភែខ (Tetra Pak) ពីប្រទេសស៊ុយអ៊ែត ដំណើរនៃចង្វាក់ផលិតកម្មត្រូវបានគ្រប់គ្រង និងទទួលស្គាល់ដោយស្ថាប័ន គ្រប់គ្រងគុណភាពពីប្រទេសអង់គ្លេសប៉ូរ៉ួវើរីតាស់ (Bureau Veritas)​ ហើយទទួលបានសញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC22000 ពីស្ថាប័ននេះថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះរោងចក្រក៏អនុលោមតាមស្តង់ដារគុណភាពជាតិ ដោយទទួលបានសញ្ញាប័ត្រហាលទ្បារ ហើយរោងចក្រមានការប្តេជ្ញាជាដាច់ខាតដោយមិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរនៅគ្រប់ផលិតផលទាំងអស់របស់ខ្លួន។

នៅ​ក្នុង​សេចក្ដីប្រកាសព័ត៌មាន​បាន​បន្ដ​ទៀត​ថា ដើម្បីចូលរួមក្នុងការការពារការបំភាយឧស្ម័នកាបូនិច (co2) និងការបំរែបំរួលអាកាសធាតុរោងចក្របានបំពាក់ប្រពន្ធ័ពន្លឺព្រះអាទិត្យ សំរាប់ផ្គត់ផ្គង់ការផលិតផលិតផលអង្គរមីល។ គោលបំណងវិនិយោគនៅកម្ពុជាគឺមិនត្រឹមតែផ្តល់អាហាររូបត្ថម្ភដ៏ល្អជាមួយ និងតម្លៃសមរម្យប៉ុណ្ណោះទេ អនាគតក្រុមហ៊ុនមានបំណងយករោងចក្រនៅប្រទេសកម្ពុជាជាឃ្លាំងសម្រាប់ផ្គត់ផ្គងនៅតំបន់អាស៊ីថែមទៀតផង ។ រោងចក្រអង្គរឌែរីប្រូដាកមានលទ្ធភាពផលិតដូចខាងក្រោម៖

  • 1, ទឹកដោះគោស្រស់(UHT) ចំនួន ៤៦លានលីត្រក្នុងមួយឆ្នាំ
  • 2, ផលិតទឹកដោះគោខាប់ចំនួន ៨៥លានកំប៉ុងក្នុងមួយឆ្នាំនិង
  • 3, ផលិតយ៉ាអ៊ួរចំនួន ៧៤លានកែវក្នុងមួយឆ្នាំ។

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនក្រោយពីដំណើរការបានពីរឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនបានបន្ថែមទុនវិនិយោគចំនួន១៥លានដុល្លារសហរដ្ឋអាមេរិចបន្ថែមទៀត បើតាមការព្យាករណ៍ នៃការរីកចំរើនឥតឈប់ឈរដូចពេលបច្ចុប្បន្ននេះនៅឆ្នាំ ២០២០ ខាងមុខ ក្រុមហ៊ុនអាចមានការបន្ថែមទុនវិនិយោគបន្តទៀត គឺក្នុងគោលបំណងបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៏ផលិតផលថ្មីៗជាច្រើនទៀតដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាចូលរួមកសាងសេដ្ឋកិច្ចជាតិផ្តល់ការងារជូនប្រជាពលរដ្ឋ សូមជំរាបផងដែរថានាពេលបច្ចុប្បន្ននេះផលិតផលអង្គរមីលបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជាប្រមាណជា ២៥ ០០០គ្រួសារទូទាំងប្រទេសផងដែរ។

សូមចូលរួមគាំទ្រផលិតផលខ្មែរ! អង្គរមីលផលិតនៅប្រទេសកម្ពុជា!

អត្ថបទ៖ Sponsor

មតិយោបល់