• 2019-08-14 05:30:00
  • ការអប់រំ

មក​ដឹងពីរង្វាន់​លើកទឹក​ចិត្ត​សិស្ស​និទ្ទេស​A​នឹង​ទទួលបាន​​តាម​ខេត្ត​មួយ​ចំនួន​​

  • 2019-08-14 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ឆ្នាំ​២០១៩​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ ស្របពេលជាមួយ​គ្នានេះ​ដែរ​អាជ្ញាធរខេត្ត​មួយ​ចំនួន​បាន​ប្រកាស​ពី​ការ​ផ្ដល់​រង្វាន់​ដល់​សិស្ស​ប្រ​លងបាន​និទ្ទេស​A នៅ​ក្នុង​ខេត្ត​របស់​ខ្លួន។

រដ្ឋបាល​ខេត្ត​កោះ​កុង​កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៩ តាម​រយៈ​សេចក្ដីជូន​ដំណឹង​របស់​ខ្លួន​ បាន​ប្រ​កាស​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ប្រលង​បាក់ឌុប​បាន​និទ្ទេសAនូវ​ទឹក​ប្រាក់​បួន​លាន​រៀន និង​កុំ​ព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង។

ចំណែក​ខេត្ត​កណ្ដាល​ឯនេះ​វិញអប់រំ យុវជន និង​កីឡា​ខេត្ត កាលពី​ថ្ងៃអង្គារ បាន​សរសេរដោយ​ដក​ស្រង់​ប្រ​សាសន៍​ឯកឧត្តម​អភិបាល​ខេត្ត​ថា សិស្ស​ដែល​ប្រ​លង​បាន​និទ្ទេស​A នឹង​ទទួល​បាន​ម៉ូតូ​ម៉ាក​Zoomer X ឬ​Scoopy មួយ​គ្រឿង។​

ដោយ​ឡែក​អភិបបាល​ខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពី​ថ្ងៃទី​៥ ខែសីហា កន្លង​ទៅ​នេះ​ក៏បាន​ប្រ​កាស​ក្នុងពិធី​ជួប​សំណេះសំណាលជា​មួយ​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​ដល់​សិស្ស​ថ្នាក់ទី​១២ ដែរថា​ឯកឧត្តម នឹង​បន្ត​ផ្ដល់រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ប្រ​លង​ជាប់និទ្ទេស​A​ដដែល។ នេះ បើ​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ចាម។

ទោះ​យ៉ាងនេះ​ក្ដី​ប្រ​ភព​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​ប្រ​ភេទ​រង្វាន់ ឬថវិកា​ដែល​សិស្ស​និទ្ទេស​A នឹង​ត្រូវ​ទទួល​បាន​នៅឡើយ។

គួរ​បញ្ជាក់ថា​​ បេក្ខជន​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​ មាន​ចំនួន​សរុប​ ១១៩,២១៧ នាក់ ខណៈ​មណ្ឌល​ប្រលង​មាន​ ២០២ មណ្ឌល​នៅទូទាំងប្រ​ទេស៕

អត្ថបទ៖ ទូច សុខា

មតិយោបល់