• 2019-08-19 05:10:32
  • ការអប់រំ

កម្រងរូបភាពប្លែកៗ ការប្រឡងបាក់ឌុប​២០១៩ នៅព្រឹកថ្ងៃទី១

  • 2019-08-19 05:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នក​បាន​ឃើញអ្វីខ្លះ នៅ​អំឡុង​ពេល​ប្រឡង​បាក់ឌុបឆ្នាំ ២០១៩​នេះ? សម្រាប់​ថ្ងៃ​ប្រឡង​ថ្ងៃទី១​នេះ មាន​រូបភាព​ជាច្រើន​ដែល​បាន​បង្ហាញ​អំពី​ការ​រឹតបន្ដឹង​នៃ​ការប្រឡង ឪពុក ម្ដាយ ទន្ទឹង​រង់ចាំ​កូន​នៅ​ក្រៅ​របងសាលា ដោយទន្ទះសារ ចង់​ឃើញ​កូនៗ​ទទួល​បាន​ជ័យ​ជំនះ ឈ្នះការប្រឡង​ និង​រូបភាព​នៃ​ការ​បន់ស្រន់​នៅ​មុខ​បន្ទប់​ប្រឡង​ គឺបន់​ឲ្យ​ចេញ​វិញ្ញាសារ​ដែល​ខ្លួន​ចេះ។

សូម​ទស្សនា​រូបភាព​ប្លែកៗ​នៅខាងក្រោម​នេះ៖

ម្ដាយខំអើតមើលកូនប្រឡង បើទោះដឹងថា​មិន​អាច​ជួយ​អ្វីបាន​
ការទន្ទឹងរង់ចាំកូន​នៅ​ក្រៅ​របងសាលា
ពុកក្រោកតាំងពីព្រឹកជូនកូនមកប្រឡង កូនចូលដល់បន្ទប់ ទើបពុកបាន​ញុំា​បាយ​ព្រឹក
រូបភាព​នេះថតដោយ ដេវីដ ក្រុម​ការងារ​ Sabay
សំណែន​សែន​មុខបន្ទប់ប្រឡង

រូបភាព៖ ក្រសួង​អប់រំ

មតិយោបល់