• 2019-08-20 04:48:31
  • ការអប់រំ

រូបភាព​ចាប់​បាន​សំណៅ​ឯកសារ ឆ្នាំចាស់-ថ្មី កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ដច្រឡំ

  • 2019-08-20 04:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ច្រើន​សន្លឹក​ ដែល​បង្ហាញ​អំពី​ការ​លាក់​សំណៅ​ឯកសារ​តាម​ខ្លួន​កាល​ពី​ថ្ងៃទី១៩ សីហា ម្សិលមិញ គឺ​ជា​រូបភាព​មិនមែន​ឆ្នាំ​នេះទេ តែជារូបភាព​ឆ្នាំចាស់ ដែល​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក។ នេះជា​ការ​លើកឡើង​របស់​ លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រាប់ Sabay កាល​ពី​ព្រឹក​ថ្ងៃទី ២០ សីហា ២០១៩​នេះ។

រូបភាព​នេះ​ត្រូវ​បាន​ចែកចាយ​នៅតាមគណនីផ្សេងៗ និង​ឆាតហ្វេសបុក ដែល​ជារូបភាព​ចាស់​មិនមែន​រូបភាព​ នៅ​អំឡុង​នៃ​ដំណើរការប្រឡង​បាក់ឌុបឆ្នាំ​នេះទេ

លោក​បាន​ឲ្យ​ដឹង​ថា រូបភាព​ចាប់​បាន​សំណៅ​ឯកសារ​មួយ​ចំនួន​ដែល​បង្ហោះ​តាម​ផេក​ផ្សេង ឬ​បណ្ដាញ​សង្គម​ណាមួយ​ ដែល​មិនមែន​ជា​រូបភាព​នៅ​លើ​គណនី​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា គឺជា​រូបភាព​មិនត្រឹមត្រូវ ឬ​ជារូបភាព​ចាស់​ប៉ុណ្ណោះ។ ឯរូបភាព​បង្ហោះ​នៅ​លើ​ផេក​ក្រសួង​អប់រំ​ គឺជា​រូបភាព​ពិត និង​បច្ចុប្បន្ន​ភាព។

ខាងក្រោម​នេះ​ គឺជា​រូបភាព​ដែល​បាន​បង្ហោះ​នៅ​ផេក​ផ្លូវការ​ក្រសួង​អប់រំ​ កាល​ព្រីក​ថ្ងៃទី ២០ សីហា ២០១៩

ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ម្សិលមិញ​នេះ​​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​​ ១១៧ ០៤៣ ​នាក់ ស្រី​ ៦០ ៤២៧ ​នាក់ និង​បេក្ខជន​អវត្តមាន​ចំនួន​ ១ ៧៤៥ ​នាក់​ (១.៤៩%)​ ស្រី​ ៦៧៨ ​នាក់​។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់