• 2019-08-21 04:01:45
  • ការអប់រំ

មកមើលរូបភាពស៊ីអារម្មណ៍ ក្រោយ​ប្រឡង​ចប់​បាក់ឌុប ម្សិលមិញ

  • 2019-08-21 04:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ២០១៩ ចប់​ម្សិលមិញ​នេះ មាន​បេក្ខជន​ បេក្ខនារី​មួយចំនួន បាន​ដើរ​ចេញ​ពី​ប្រឡង​ ដោយ​ខ្លះ​មាន​ទឹក​ញញឹម​​ព្រោះ​ដឹង​ខ្លួន​ និង​ជឿជាក់ថា​មាន​សង្ឃឹម ព្រោះ​បាន​បំពេញ​បាន​ច្រើន ប៉ុន្ដែ​ខ្លះ​មាន​ទឹកមុខ​ស្រពោន ដោយ​មុខវិជ្ជាខ្លះ​ធ្វើ​មិន​បាន​ល្អ។ ផ្ទុយទៅវិញ មួយ​ចំនួន​បង្ហាញ​ទឹក​មុខស្រពោន ក្រោយ​ចេញ​ពី​ប្រឡង​ ពុំ​មាន​ឪពុក ម្ដាយ​ បងប្អូន មកទទួល​ទៅ​ផ្ទះ ឯខ្លះទៀតបែរ​ញញឹម​ពព្រាយ​ ព្រោះ​មាន​មនុស្ស​ជាទីស្រឡាញ់​ មកសួរនាំ និង​នាំ​ទៅ​ផ្ទះជាដើម។

សកម្មភាព​ទាំង​អស់​នេះ ថតបាន​ដោយ​ក្រុម​ការងារ Sabay លោក យ៉ន សូវៀត ដូចខាងក្រោម៖

ពុកមកទទួលកូនទៅផ្ទះ និង​បាន​សួរនាំ​អំពី​ការប្រឡង កូនធ្វើកិច្ចការបាន​ល្អ ឆ្លើយទាំង​ញញឹម
ក្រៅពីបារម្ភរឿងប្រឡង សុវត្ថិភាព​ជា​ចម្បង ម្ដាយ​ដឹកដៃកូនឆ្លងថ្នល់
ប្រឡងចប់ហើយ​ចាំអង្កាល​ទៀត ជិះម៉ូតូ​ទៅផ្ទះតែម្ដង
គេមាន​ពុក មាន​ម៉ែ ឬ​បងប្អូន​មក​ទទួល​ ខ្ញុំ​វិញ​អង្គុយ​តែ​ឯង​
រូប​មួយ​នេះវិញ តើប្រិយមិត្ត​ឲ្យ​ជា​មតិយោបល់យ៉ាងដូចម្ដេច?
ក្រោយប្រឡង​ចប់​ បុគ្គលិក​មួយចំនួន​ត្រូវ​ប្រមូល​ក្រដាសខិតប័ណ្ណ ដែលចែកឲ្យ​សិស្ស​អំពី​ការផ្សព្វផ្សាយ​សាលា ឬ​ការ​រៀន​ជំនាញ​ផ្សេងៗ ប៉ុន្ដែ​សិស្ស​ខ្លះ​មិនចាប់​អារម្មណ៍ ក៏បោះចោលតាមផ្លូវ។

នៅមានរឿងជាច្រើនទៀត​ ក្រោយ​ប្រឡង​ចប់​បាន​កើត​ឡើង​ចំពោះ​ប្អូនៗ ប្រឡងបាក់ឌុប​ឆ្នាំនេះ ប៉ុន្ដែ​ក្រុមការងារ​មិន​អាច​ផ្ដិត​រូបភាព​គ្រប់រឿង​។ ម៉្លោះហើយ​ ចង់​ឲ្យ​ប្រិយមិត្ត ជាពិសេស​បេក្ខជន​ផ្ទាល់​បាន​ឃើញ​ និង​ចូលរួម​បញ្ចេញ​មតិយោបល់​បន្ដិចមើល តើ​មាន​អារម្មណ៍​ដូចម្ដេច​ខ្លះ ក្រោយ​ប្រឡង​បាក់ឌុប​ចប់?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់