- 2019-08-29 01:15:00
- ការអប់រំ
៤ វិធី ការពារខ្លួនពេលធ្វើដំណើរយប់ព្រលប់ មនុស្សប្រុសស្រីគួរធ្វើតាម
- 2019-08-29 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធី ការពារខ្លួនពេលធ្វើដំណើរយប់ព្រលប់ មនុស្សប្រុសស្រីគួរធ្វើតាម
ចន្លោះមិនឃើញ
ពេលខ្លះត្រូវចូលរួមពិធីជួបជុំជាមួយមិត្តភ័ក្ដិ ពេលខ្លះត្រូវបង្ហើយការងារដល់យប់ជ្រៅ ហើយចំណែកពេលខ្លះទៀតក៏ជាប់ធ្វើកិច្ចការសាលាដល់ពេលយប់ ដូច្នេះការធ្វើដំណើរត្រលប់ទៅផ្ទះនៅពេលយប់តែម្នាក់ឯង គឺជៀសមិនផុតឡើយ។
ប៉ុន្តែបញ្ហាគឺថា តើអ្នកអាចមានវិធីការពារខ្លួនរបស់អ្នក ពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើង ដោយមិនដឹងមុនបានដែរឬទេ?
ថ្ងៃនេះ Sabay សូមចែករំលែក វិធីការពារខ្លួនចំនួន ៥ សម្រាប់ប្រើប្រាស់ នៅពេលធ្វើដំណើរតែម្នាក់ឯងនៅពេលយប់៖
១. ផ្ដល់ដំណឹងទៅកាន់មិត្តភ័ក្ដិ ឬក្រុមគ្រួសារ
ប្រើប្រាស់ទូរសព្ទ ជូនដំណឹងទៅកាន់មិត្តភ័ក្ដិ ឬក្រុមគ្រួសារ ដោយ Call ឬក៏អាចផ្ញើសារតាមរយៈបណ្ដាញសង្គមផ្សេងៗ ព្រមទាំងប្រាប់ពួកគេអំពីទីតាំង ដែលអ្នកកំពុងស្ថិតនៅ។ លើសពីនេះទៅទៀតនោះ អ្នកគួរតែ Share Location ទៅកាន់ពួកគេ ព្រោះថាប្រសិនជាមានគ្រោះថ្នាក់អ្វីកើតឡើងលើអ្នក នោះពួកគេនឹងអាចរកអ្នកឃើញបានភ្លាមៗ។
២. ស្លៀកសំលៀកបំពាក់ និងស្បែកជើង ដែលស្រួលរត់
ប្រសិនជាអ្នកមិនអាចតតាំងបាន នៅពេលមានគ្រោះថ្នាក់ ដោយការបៀតបៀនផ្សេងៗពីជនខិលខូចនោះ វិធីតែម៉្យាង ដែលអាចជួយអ្នកបាន គឺរត់។ ដូច្នេះអ្នកត្រូវតែស្លៀកសំលៀកបំពាក់ និងស្បែកជើងណា ជួយអ្នកឲ្យរត់បានលឿន គេចពីស្ថានភាពគ្រោះថ្នាក់នោះ និងត្រូវជៀសវាងពាក់ ស្បែកជើងកែង ចំពោះមនុស្សស្រី។
៣. ហាត់ជាគុន ដើម្បីការការពារខ្លួន
បន្ទាប់ពីរៀនចេះ មូលដ្ឋានខ្លះនៅថ្នាក់សិល្បៈនៃការការពារខ្លួន នោះអ្នកមិនត្រឹមតែមានសមត្ថភាពតតាំងជាមួយ ជនដែលចង់បៀតបៀនអ្នកនោះទេ តែវាថែមទាំងជួយអ្នក ឲ្យបំបាត់អារម្មណ៍ភ័យខ្លាច ហើយមានភាពរហ័សរហូនទប់ទល់ចំពោះស្ថានភាពគ្រោះថ្នាក់ផ្សេងៗ ដែលបម្រុងនឹងកើតមានឡើង។
៤. មធ្យោបាយធ្វើដំណើរ
ក្រៅពីវិធីសាស្ត្រការពារខ្លួនខាងលើទាំង ៣ នេះ មធ្យោបាយធ្វើដំណើរ គឺជាផ្នែកមួយ ជួយការពារសុវត្ថិភាពរបស់អ្នក ពីគ្រោះថ្នាក់ផ្សេងៗ ដូច្នេះហើយអ្នកគួរជ្រើសរើសយកមធ្យោបាយធ្វើដំណើរណា ដែលងាយស្រួលដូចជា ការហៅតាក់ស៊ី ឬ តុកតុក តាមកម្មវិធីទូរសព្ទដូចជា PassApp ជាដើម។ ព្រោះថា ការហៅតាក់ស៊ី ជិះតាមទូរសព្ទ វាមិនចាំបាច់ឲ្យអ្នកដើរចេញមកខាងក្រៅ ទើបរកបាននោះទេ គឺគ្រាន់តែចុចទូរស័ព្ទហើយកក់ នោះ Taxi នឹងមកយកអ្នកដល់ទីកន្លែងភ្លាម៕