• 2019-09-11 10:18:46
  • សុខភាព

ឱកាសល្អសម្រាប់អ្នកបាត់ដំបង ជួបវេជ្ជបណ្ឌិតជំនាញ យល់ដឹងពីសារប្រយោជន៍នៃកាល់ស្យូម

  • 2019-09-11 10:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អមែន! សម្រាប់លោកឪពុកអ្នកម្តាយ និងកូនតូចៗជាទីស្រឡាញ់ មកទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍ និងបទពិសោធន៍ល្អៗពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយការលេងហ្គេមកម្សាន្តសប្បាយ សម្រាប់កុមារៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងសិក្ខាសាលាស្តីអំពី «សារប្រយោជន៍ នៃកាល់ស្យូម» ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2019 នេះ នៅខេត្តបាត់ដំបង នៅសួនច្បារជាប់ស្ពាន សម្តេចក្រឡាហោម ស ខេង ។

«កាល់ស្យូម» មានសារសំខាន់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ និងវ័យលូតលាស់របស់កុមារ តើលោកអ្នកធ្លាប់ដឹងដែរឬទេ បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? តើធ្វើយ៉ាងណាទើបដឹងថា យើងមានកាល់ស្យូមគ្រប់គ្រាន់? រាល់ចំណេះដឹងទាំងអស់នេះនឹងបកស្រាយជូនយ៉ាងក្បោះក្បាយដោយវេជ្ជបណ្ឌិតជំនាញ រួមជាមួយកម្មវិធីសប្បាយៗ សម្រាប់កុមារលេងកម្សាន្ត និងការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងនឹងវ័យ​លូតលាស់​របស់​កូនអ្នក។

ចាំអីទៀត! កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង 8យប់ ។ សូមកុំខកខានចូលរួមសិក្ខាសាលា «សារប្រយោជន៍នៃកាល់ស្យូម» តាមតារាងពេលវេលាកម្មវិធីខាងក្រោមនេះ

  • 3:50pm - 5:40pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់ស្ត្រីមានផ្ទៃពោះ

  • 5:50pm - 7:40pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់កុមារ

  • ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 096 944 3311/ 096 777 5645៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់