• 2019-11-01 07:47:52
  • ការអប់រំ

ឱកាសការងារ​មក​ដល់ទៀត​ហើយ! អាចស្វែរកការងារនៅប្រាសាក់បាន នៅក្នុងពិព័រណ៍ការងារ ស្អែក​នេះ

  • 2019-11-01 07:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ ប្រាសាក់ ឲ្យដឹងថា នៅថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨ យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់និស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារធ្វើ។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន ធ្វើការនៅជិតផ្ទះ អាចអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ផ្តល់និរន្តរភាពការងារយូរអង្វែង ជាពិសេសទៅទៀតនោះគឺគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។

ឱកាសការងារជាច្រើនមុខតំណែងដែលប្រាសាក់កំពុងផ្ដល់ជូនសម្រាប់បម្រើការងារនៅសាខាទាំង ២៥ ខេត្ត-រាជធានី៖

  • បេឡាធិការ

  • មន្ត្រីឥណទាន

  • មន្ត្រីឥណទានសហគ្រាសខ្នាតតូច និងមធ្យម

  • មន្ត្រីរដ្ឋបាលកម្ចី

  • មន្ត្រីបម្រើសេវាអតិថិជន

  • បុគ្គលិកផ្នែកលក់និងទីផ្សារ

  • បុគ្គលិកផ្នែកហិរញ្ញវត្ថុ

  • បុគ្គលិកផ្នែកសវនកម្ម

  • បុគ្គលិកផ្នែកព័ត៌មានវិទ្យា

  • បុគ្គលិកផ្នែកសេវាធនាគារ

  • បុគ្គលិកផ្នែកធនធានមនុស្ស

  • បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ

  • បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល

  • បុគ្គលិកស្ម័គ្រចិត្ត

ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារតាមរយៈ https://www.prasac.com.kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារជាមួយប្រាសាក់ នៅពិព័រណ៍ការងារនិងផលិតភាពជាតិ នៅថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ប្រាសាក់មានបុគ្គលិកសរុបប្រមាណជា ៩ ០០០ នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។

អត្ថបទ៖ វិបុត្រ

មតិយោបល់