• 2019-11-27 04:05:00
  • ការអប់រំ

លោក​គ្រូ​ប្រុស​២​នាក់ ធ្វើ​ឲ្យ​សិស្សមក​រៀន​គ្មាន​ថ្ងៃ​ឈប់ ព្រោះ​សង្ហាមិន​ចាញ់​តារា K​-POP

  • 2019-11-27 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​រូប​សម្បត្តិ​ទាក់ទាញ​ខ្លាំង លោក​គ្រូ​២​រូប មិន​ត្រឹម​តែ​ធ្វើ​ជា​អ្នក​បង្រៀន​នោះ​ទេ ដោយ​មាន​គេ​អញ្ជើញ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ជាច្រើន​ម៉ាក។

អាច​និយាយ​បាន​ថា ប្រទេស​ចិន គឺ​ជា​ប្រទេស​ដែល​សម្បូរ​លោក​គ្រូ អ្នក​គ្រូ​ដែល​មាន​រូប​សម្បត្តិ​ស្អាត​ច្រើន ដោយ​សារ​ជានិច្ចកាល គេ​តែង​ឃើញ​វត្តមាន​របស់​ពួក​គេ​ល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ជា​និច្ច។ ថ្មី​ៗ​នេះ អ្នក​ប្រើ​បណ្ដាញ​សង្គម ទើបស្វែង​រក​ឃើញ​លោក​គ្រូ​២​រូប​ទៀត ដែល​មាន​រូប​សម្បត្តិ​លេច​ធ្លោ​មិន​ចាញ់​តារា​ចម្រៀង​កូរ៉េ​​ឡើយ។

១. លោក​គ្រូ គណិតវិទ្យា Yun Dong

លោក​គ្រូ​វ័យ​ ២៨​ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​លែង​ធុញ​នឹង​មុខ​វិជ្ជា​គណិត​ដោយ​សារ​តែ​រូប​សម្បត្តិដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​លោក​គ្រូ Yun។ តាម​នោះ​ដែរ លោក​គ្រូ​រូប​សង្ហា​រូ​ប​នេះ​បច្ចុប្បន្ន​កំពុង​បង្រៀន​នៅ​វិទ្យាល័យសិល្បៈ Jiang Su ខេត្ត Jiang Su។ មិន​ត្រឹម​តែ​មាន​ទម្រង់​មុខ​ស្អាត​នោះ​ទេ លោក​គ្រូ Yun ក៏​មាន​កំពស់​ដល់​ទៅ ១​.៨៣ ​ម។ ជាមួយ​នឹង​រូប​សម្បត្តិ​របស់​ខ្លួន លោក​គ្រូ​រូប​នេះ​បាន​ចូល​រួម​ថត​រឿង  ហើយ​ផ្សព្វផ្សាយ​ផលិតផល​ជាច្រើន​ព្រោះ​លោក​គ្រូ​មាន​អ្នក​គាំទ្រ​ដល់​ទៅ​ ២ ​លាន​នាក់​លើ​បណ្ដាញ​សង្គម។

២. សាស្ត្រាចារ្យ Yang Lan Han

ទោះ​បី​ជា​មាន​វ័យ​ក្មេង​ក៏​ដោយ តែ​លោក​គ្រូ​សង្ហារ​រូប​នេះ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​​ផ្នែក​ច្បាប់​រួច​ហើយ។ បច្ចុប្បន្ន​គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សកល​វិទ្យាល័យ​ច្បាប់​ទីក្រុង​សៀងហៃ។ បើ​ធៀប​នឹង​លោក​គ្រូ Yun លោក​គ្រូ Yang មិន​សូវ​សកម្ម​លើ​បណ្ដាញ​សង្គម​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់