• 2019-11-29 01:14:59
  • ការអប់រំ

តោះ! មកមើលទិដ្ឋភាព Harvard សាកលវិទ្យាល័យដ៏ចំណាស់ និងល្បីបំផុតមួយនៅសហរដ្ឋអាមេរិក

  • 2019-11-29 01:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាវ៉ាដ (Harvard University ) គឺ​ជា​សាកល​វិទ្យា​ចំណាស់​បំផុត​នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​ជា​សាកលវិទ្យាល័យ​ដែល​មាន​កិត្យានុភាព ស្ថិត​​ក្នុង​ចំណោម​សកលវិទ្យាល័យ​កំពូល​ជួរ​មុខ​គេ​ទាំង ១០របស់ពិភពលោក​មក​ទល់​បច្ចុប្បន្ន​នេះ​។

ស្ថិត​លើ​ទំហំ​ដី ៨៥ហិកតា ក្នុង​សង្កាត់ ខេមប្រិឌ នៃទីក្រុង ប៉ូស្តុន រដ្ឋ​ម៉ាសាជូសិត សហរដ្ឋអាមេរិក Harvard University ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៦៣៦ ដោយ​ដាក់​ឈ្មោះ​តាម​លោក​ Jonh Harvad ដែល​កាល​នោះ​​ក្រោយ​ពេល​លោក​បាន​លាចាក​លោក​ទៅ បាន​បន្សល់​បណ្ណាល័យ និង​​ដី​ដ៏​ធំ​មួយ​ដើម្បី​សាង​សង់​សាលា​នេះ។ ក្នុង​សតវត្ស​ ទី ១៨ និង​ ១៩ កិត្តិនាម​របស់​ហាវ៉ាដ បាន​ចាប់ផ្តើម​លោត​ឡើង ក្រោយ​ក្លាយជា​សាកលវិទ្យាល័យ​មួយ​​ដែល​បាន​បណ្ដុះ​ បញ្ញវន្ត​ និង​ត្រកូល​អភិជន​​ជា​ច្រើន​នៅ​ទីក្រុង​បូសស្តូន។

មក​ទល់​បច្ចុប្បន្ន​ សាកលវិទ្យាល័យ​មួយ​នេះ​នៅ​តែ​បន្ត​កេរ្តិ៍ដំណែល​ល្បីល្បាញ និង​ពង្រីក​វិសាលភាព​របស់​ខ្លួន កាន់​តែ​ធំ​ឡើង​លើ​គ្រប់​មុខវិជ្ជា​ទាំងអស់ មាន​ដូចជា សុខាភិបាល ច្បាប់​ ទន្តពេទ្យ​ សិល្បៈ និង​ វិទ្យាសាស្ត្រ ពាណិជ្ជកម្ម ការ​រចនា​ម៉ូដ អប់រំ សុខភាព​សាធារណៈ អភិបាលកិច្ច​ វិស្វកម្ម ជាដើម។ អតីត​និស្សិត​របស់​ហាវ៉ាដ រួម​មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចំនួន ៨ រូប ក្នុង​នោះ​មាន លោក​ បារ៉ាក់ អូបាម៉ា , ប្រមុខ​រដ្ឋ​បរទេស​​, មហា​សេដ្ឋី ,អ្នក​ជំនួញ​ និង​បុគ្គល​ល្បីៗ​អន្តរជាតិ​ជាច្រើន​នាក់​ទូទាំង​ពិភពលោក​។

ធ្វើ​ម៉េច​ដើម្បី​អាច​ចូល​រៀន​នៅ​ ហាវ៉ាដ​បាន? មិនមែន​គ្រាន់​តែ​មាន​លុយ​បង់​ថ្លៃ​សាលា​គឺ​អាច​ចូលរៀន​បាន​នោះ​ទេ។ បើ​អ្នក​មានបំណង​ចង់​ចូល​រៀន​នៅ​ហាវាដ អ្នក​ត្រូវ​តែ​មាន​មូលដ្ឋាន​គ្រឹស្ត​ការ​សិក្សា​រឹងមាំ តាំង​ពី​នៅ​វិទ្យាល័យ ដូចជា រៀន​បាន​​លេខ​មួយ​រាល់​ខែ ឬ​ស្ថិត​នៅក្នុង​លំដាប់​ជួរ​មុខ​គេ​ប្រចាំ​សាលា រៀន​ពូកែ និង​រក្សា​បាន​នូវ​ភាព​ឥត​ខ្ចោះ​នៃ​លទ្ធផល​ការសិក្សា​ក្នុង​សាលា​តាំង​ពី​នៅ​ក្មេង។ ចាប់អារម្មណ៍? អាច​ចាប់​ផ្តើម​ប្រឹង​រៀន​សូត្រ​ពី​ឥលូវ​នេះ​ទៅ។

តោះ! មក​មើល​ទិដ្ឋភាព​នៅ​សាកលវិទ្យាល័យ Harvard ដែល​យើង​បាន​ទៅ​ផ្តិត​យក​កាល​ពី​ដើម​ខែ​វិច្ឆិកា ២០១៩​នេះដោយ​ផ្ទាល់​ ៖

អត្ថបទ៖ លីដា

មតិយោបល់