• 2020-01-23 02:00:00
  • ការអប់រំ

​២ថ្ងៃចុងក្រោយ កូនចៅចិនទាំងអស់ត្រូវធ្វើរឿងមួយនេះឲ្យបាន

  • 2020-01-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ជា​ប្រពៃ​ណី​ចាស់​តំណាល​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​បាន​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​ត្រណម​​សំខាន់​ៗ​ចំនួន​៣ថ្ងៃ​នៃ​ពិធី។ មែន​ទែន​ទៅ​ការ​ធ្វើ​តាម​ត្រណម​នេះ ជនជាតិ​ចិន​ជឿ​ថា​ ជួយ​ឲ្យ​ក្រុម​គ្រួសារ​ សាច់ញាតិ​ ជួប​តែ​សេចក្ដី​រុងរឿង​ និង​មាន​សុភមង្គល​។

​លោក​តា លី ​ចាស់​ព្រឹទ្ធារ្យ​នៅ​វិហារ​សាម​អ៊ួង​ បាន​រៀប​រាប់​អំពី​ត្រណម​ខ្លះ​ៗ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ទាំង​បី​ថ្ងៃ​ ដែល​ចាស់ទុំ​បុរាណ​របស់​ចិន​ឲ្យ​កូនចៅ​ត្រូវ​អនុវត្ត។ សម្រាប់​ថ្ងៃ​ដំបូង​ ជា​ថ្ងៃ​សែន​ ​ទាំង​ចាស់​ ទាំង​ក្មេង​ដែល​ជា​កូន​ចៅ​ជាប់​សែ​ចិន​រស់​នៅ​ក្នុង​ដំបូល​ក្នុង​គ្រួសារ​តែមួយ ត្រូវ​នៅ​ជួប​ជុំ​គ្នា​ក្នុង​ផ្ទះ​ ហើយ​តម​មិន​ឲ្យ​ដើរ​ទៅ​ណា​ផ្ដេសផ្ដាស​ឆ្ងាយ​ផ្ទះ​ឡើយ។

ដោយ​ឡែក​សម្រាប់​ថ្ងៃ​ពីរ​វិញ តាម​ទំនៀម​ទំលាប់​ជន​ជាតិ​ចិន​ គេ​អនុញ្ញាត​ឲ្យ​កូន​ចៅ ឬ​ក្រុម​គ្រួសារ​ ទៅ​លេង​ផ្ទះ​សាច់​ញាតិ​ដែល​នៅ​ជិត​ៗ​ ដោយ​មាន​ចំណី​ចំណុក​ អាហារ​ ផ្លែឈើ​ ចែក​ជូន​គ្នា​ ឬ​បរិភោគ​ជុំ​គ្នា​ ជជែក​រីក​រាយ​ ដោយ​ភ្ជាប់​នឹង​ពាក្យ​ជូនពរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​។ ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​សាច់ញាតិ​នោះ​ ប្រជាជន​ខ្មែរ​កាត់​ចិន​​ដែល​មាន​គ្រួសារ​តូច​ៗ​នោះ​ក៏​​​តែង​តែ​​ហៅ​Pass App ដើម្បី​ជិះ​ទៅ​ទាំង​គ្រួសារ​ ព្រោះ​វា​ងាយ​ស្រួល​ រហ័ស​ទាន់​ចិត្ត​ និង​មាន​សុវត្ថិភាព​ មិន​ចំណាយ​ថវិកា​អស់​ច្រើន​។

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android។

នៅ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ថ្ងៃ​ដើរ​កម្សាន្ត​សប្បាយ ឬ​​​ទៅ​លេង​បងប្អូន​សាច់​ឆ្ងាយ​ៗ ដើម្បី​​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​គ្នា​ឲ្យ​កាន់​តែ​រឹង​មាំ​។ អ្វី​ដែល​សំខាន់​នោះ​ នៅថ្ងៃ​ដែល​ជួប​ជុំ​គ្រួសារ​ សាច់​ញាតិ​ជន​ជាតិ​ក៏​មិន​ភ្លេច​ឡើយ​ នូវ​កាដូ​អាំងប៉ាវ​ដ៏​មាន​អត្ថន័យ​បំផុត។ តើ​វា​ន័យ​យ៉ាង​ដូចម្ដេច?

ការ​ផ្តល់​អាំងប៉ាវ​ ដល់​សាច់ញាតិ ត្រូវ​ភ្ជាប់​ជាមួយ​ពាក្យថា សុខសប្បាយ។ តួយ៉ាង បើ​ឲ្យ​ក្មេងៗ​ស្ថិត ក្នុង​វ័យ​សិក្សា ត្រូវ​និយាយ​ថា «​សុខសប្បាយ រៀន​ឆ្លាត​ឆាប់​ចេះ​» ប៉ុន្តែ​បើ​ក្មេង​នោះ​ស្ថិត​ក្នុង​វ័យ​រកស៊ី ​គេ​និយាយ​ថា «​សុខ​សប្បាយ រក ស៊ី​ហេង​ៗ​»​។ ​ចំណែក​ឯ​កូន​ៗ​ដែល​មាន​មុខរបរ​រកស៊ី​បាន​កាក់កប​ហើយ​នោះ ក៏​អាច​យក​អាំង​ប៉ាវ ទៅ​ជូន​ឪពុក​ម្តាយ​ចាស់ទុំ​ជា​សាច់ញាតិ​របស់​ខ្លួន​គេ​វិញ​ដែរ ដោយ​ភ្ជាប់​ដោយ​ពាក្យ​ថា «​សុខសប្បាយ អាយុ​យឺនយូរ​»​។

គួរ​បញ្ជាក់ថា​ ក្នុង​អំឡុង​ចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ​នេះ ​ចាស់ទុំ​មិន​ឲ្យ​បោស​ផ្ទះ​សម្បែង​ចេញ​ទៅ​ក្រៅ​ទេ តែ​បើ​ចាំបាច់​ត្រូវ​បោស​សំរាម​គប្បី​ត្រូវ​បោស​ប្រមូល​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ រៀបចំ​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិន​បើ​កូន​ចៅ​ចិន​ គោរព​មិន​បាន​ខ្ជប់​ខ្ជួន​នោះ ​​គ្រួសារ​អាច​នឹង​រកស៊ី​មិន​សូវ​កាក់​កប​ផង​ដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់