
- 2020-02-13 02:20:56
- សេដ្ឋកិច្ច
ធនាគារធំបំផុតមួយរបស់ថៃ គាំទ្រដល់ការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ថៃ
- 2020-02-13 02:20:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារធំបំផុតមួយរបស់ថៃ គាំទ្រដល់ការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ថៃ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីគាំទ្រ និងលើកកម្ពស់លើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពាណិជ្ជករថៃ និងកម្ពុជា ដែលមានការចូលរួមពីសំណាក់លោក Pipit Aneaknithi នាយកគ្រប់គ្រងធនាគារកសិកនថៃ (Kasikornbank) និងលោក Vichit Yathip ជាប្រធានសមាគមមិត្តភាពថៃ-កម្ពុជា។
ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមធ្វើជាសាក្សីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងក្នុងនាមជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ និងឯកឧត្ដម Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃ ប្រចាំកម្ពុជាផងដែរ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីគាំទ្រ និងលើកកម្ពស់លើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពាណិជ្ជករថៃ និងកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងជម្រុញឲ្យមានពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែច្រើនឡើង៕