- 2020-03-08 08:44:39
- ការអប់រំ
ទិវាស្ដាប់ឮនៅកម្ពុជាលើកទី៥ ធ្វើឡើងក្រោមប្រធានបទ«ការស្ដាប់ឮដើម្បីជីវិត ចូរកុំឲ្យភាពថ្លង់កំណត់ព្រំដែនលោកអ្នក»
- 2020-03-08 08:44:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិវាស្ដាប់ឮនៅកម្ពុជាលើកទី៥ ធ្វើឡើងក្រោមប្រធានបទ«ការស្ដាប់ឮដើម្បីជីវិត ចូរកុំឲ្យភាពថ្លង់កំណត់ព្រំដែនលោកអ្នក»
ចន្លោះមិនឃើញ
មូលនិធិរក្សាកុមារ និងអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា បានប្រារព្ធទិវាស្ដាប់ឮនៅកម្ពុជាលើកទី៥ ម្សិលមិញនេះនៅកោះពេជ្រ ក្រោមប្រធានបទ «ការស្ដាប់ឮដើម្បីជីវិត ចូរកុំឲ្យភាពថ្លង់កំណត់ព្រំដែនលោកអ្នក» ក្នុងគោលបំណងអន្តរាគមន៍ឲ្យបានសមស្រប និងទាន់ពេលវេលាចំពោះអ្នកបាត់បង់ការស្ដាប់ឮ។
លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឲ្យដឹងថា ពិតជាមានសេចក្ដីសោមនស្សរីករាយជាអនេក ដោយបានប្រារព្ធទិវាស្ដាប់ឮនៅកម្ពុជាជាថ្មីម្ដងទៀតនាពេលម្សិលមិញនេះ។ កន្លងមកមូលនិធិរក្សាកុមារបានគាំទ្រថវិកា និងសហការរៀបចំទិវាខាងលើនេះបាន៤ដងរួចមកហើយជាមួយអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា។
សម្រាប់ប្រធានបទថ្មីឆ្នាំ «ការស្ដាប់ឮដើម្បីជីវិត ចូរកុំឲ្យភាពថ្លង់កំណត់ព្រំដែនលោកអ្នក» គឺមានគោលបំណងអនុញ្ញាតឲ្យអ្នកបាត់បង់ការស្ដាប់ឮអាចធ្វើការអន្តរាគមន៍បានសមស្រប និងទាន់ពេលវេលា ព្រមទាំងជំរុញឲ្យអ្នកទាំងនោះបន្តការសិក្សាអប់រំដើម្បីមានឱកាសទទួលបានការងារ ក៏ដូចជាបានប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានជុំវិញខ្លួន។
ទន្ទឹមនេះចំនួនពិការភាពដោយសារការបាត់បង់ការស្ដាប់ឮនោះនឹងកាត់បន្ថយនៅពេលដែលប្រជាពលរដ្ឋម្នាក់ៗដែលបាត់បង់ការស្ដាប់ឮទទួលបានចំណេះដឹងពីការប្រើប្រាស់ឧបករណ៍ជំនួយនៃការស្ដាប់ឮក៏ដូចជាការទទួលបានឧបករណ៍ជំនួយការស្ដាប់ឮផងដែរ៕