- 2020-03-18 04:41:00
- ការអប់រំ
WHO៖ វិធីសាស្ត្រជួយកុមារដោះស្រាយភាពតានតឹងផ្លូវចិត្តក្នុងអំឡុងពេលរាតត្បាត នៃកូវីដ១៩
- 2020-03-18 04:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO៖ វិធីសាស្ត្រជួយកុមារដោះស្រាយភាពតានតឹងផ្លូវចិត្តក្នុងអំឡុងពេលរាតត្បាត នៃកូវីដ១៩
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូរ៉ូណា (COVID 19) កុមារអាចនឹងមានភាពតានតឹងផ្លូវចិត្តតាមរបៀបផ្សេងៗគ្នា ដូចជា កុមារខ្លះតោងតាមស្អិត ឆាប់ធុញថប់ សម្ងំនៅម្នាក់ឯង ខឹងមួម៉ៅ ឬ ឡេះឡាស់ និង នោមពេលយប់ច្រើនជាងមុន។
អង្កការសុខភាពពិភពលោក Who បានណែនាំវិធីសាស្ត្រមួយចំនួនដើម្បីជួយកុមារដោះស្រាយភាពតានតឹងផ្លូវចិត្តក្នុងអំឡុងពេលរាតត្បាតនៃកូវីដ១៩ (COVID-19)
បង្កើនការយកចិត្តទុកដាក់ចំពោះកូនអោយបានច្រើន
កុមារក្នុងអំឡុងពេលនេះ ត្រូវការបំផុត គឺសេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ពីមនុស្សជុំវិញពួកគេ ដោយការប្រើសម្តីទន់ភ្លន់ និង និយាយលួងលោមជុំវិញបញ្ហាកុំអោយពួកគាត់មានការព្រួយបារម្ភ។ ឳពុកម្តាយគ្រប់រូបគួរធ្វើការឆ្លើយតបចំពោះប្រតិកម្មរបស់កូនដោយការគាំទ្រផ្លូវចិត្ត និង ស្តាប់ពីកង្វល់របស់ពួកគាត់ ដោយក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ចំពោះពួកគាត់។
នៅក្បែរកូនអោយបានច្រើន
ក្នុងអំឡុងពេលនេះ រក្សាកុមារអោយនៅក្បែរឳពុកម្តាយ និង ក្រុមគ្រួសាររបស់ពួកគាត់ ដោយចៀសវាងទុកកុមារអោយនៅឆ្ងាយពីអ្នកថែទាំពួកគាត់។ ប្រសិនបើមានករណីចាំបាច់ត្រូវនៅឆ្ងាយពីគ្នា ត្រូវឩស្សាហ៌ខលទៅលែងពួកគាត់ និង លួងលោមកុំអោយពួកគាត់មានការព្រួយបារម្ភ។
បង្កើតសកម្មភាពថ្មីៗ និង ទម្លាប់ល្អៗ
រក្សាទម្លាប់ និង សកម្មភាពប្រចាំថ្ងៃអោយបានទៀងទាត់តាមដែលអាចធ្វើទៅបាន ឬ ជួយបង្កើតជាទម្លាប់ និង សកម្មភាពថ្មីៗ ចំពោះការរស់នៅប្រចាំថ្ងៃ ឬ ការរៀនសូត្រ និង ការសម្រាកលំហែកាយប្រកបដោយសុវត្ថិភាពដល់កុមារ
ផ្តល់ព័ត៌មានដែលងាយយល់ដល់កុមារ
ដើម្បីកាត់បន្ថយនូវការភ័យខ្លាច ក៏ដូចជាការប៉ះពាល់ផ្លូវចិត្ត ចូរពន្យល់កុមារនូវអ្វីដែលកំពុងតែកើតមានក្នុងពេលនេះ និង ផ្តល់ព័ត៌មានច្បាស់លាស់អំពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដោយប្រើពាក្យសាមញ្ញៗ ដែលកុមារងាយយល់។ ពន្យល់ប្រាប់ពីរបៀបលាងសំអាតដៃ និង ការពាក់ម៉ាស់តាមវិធីងាយដែលក្មេងៗអាចចាប់បាន។ ក្នុងករណីធ្ងន់ធ្ងរត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។