• 2020-03-25 05:06:42
  • ការអប់រំ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសហាមដាច់ខាត មិនឲ្យមានការបង្រៀនគួរក្រៅម៉ោង អំឡុង Covid-19

  • 2020-03-25 05:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ហាម​ដាច់ខាតមិន​ឲ្យ​មាន​ការ​បើក​បង្រៀន​គួរ​ក្រៅម៉ោង ខណៈ​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បណ្ដោះអាសន្ន​សាលារៀនទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែប​នេះ ធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា មានអ្នកគ្រូ លោកគ្រូ​ មួយចំនួន​ប៉ុនប៉ង​ចង់​បើកវគ្គសិក្សា​ក្រៅម៉ោង (រៀនគួរ) ។ ការធ្វើបែប​នេះ​គឺមិនត្រឹមត្រូវ​នោះទេ ព្រោះ​ថា ដើម្បីការពារ​ជំងឺកូវីដ ១៩ ទើប​បាន​ជា​មានការបិទ​សាលាទូទាំងប្រទេស។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ជំរុញ​ឲ្យ​អាណាព្យាបាល​ បង្កើនពេលវេលា​បង្រៀន​កូន ចៅ នៅផ្ទះ អំឡុង​ពេល​បិទសាលារៀន ហើយ​ប្រសិន​អាច​ធ្វើ​ទៅ​បាន​គឺការរៀន​តាមអនឡាញ។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់