/5ec5d007138f9_1590022140_medium.jpg)
- 2020-05-21 00:50:23
- ព័ត៌មាន
មិនធម្មតា! អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងលើស ៥លាននាក់ហើយ នៅទូទាំងពិភពលោក
- 2020-05-21 00:50:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងលើស ៥លាននាក់ហើយ នៅទូទាំងពិភពលោក
ចន្លោះមិនឃើញ
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ទី ២១ខែឧសភានេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅទូទាំងពិភពលោក បានកើនឡើងលើស ៥លាននាក់ហើយ។
យោងតាមទិន្នន័យផ្លូវការចេញដោយ Worldometer បង្ហាញថាចំនួនអ្នកឆ្លងវីរុសសរុបមាន ៥ ០៨២ ៦៦០នាក់ ខណៈដែលអ្នកស្លាប់ឡើងដល់ ៣២៩ ២៩៤នាក់។ សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងច្រើនជាងគេមាន ១ ៥៩១ ៩៩១ករណី និងអ្នកស្លាប់ ៩៤ ៩៩៤នាក់។ តាមពីក្រោយដោយរុស្ស៊ីមានអ្នកឆ្លង ៣០៨ ៧០៨នាក់ និងស្លាប់ ២ ៩៧២នាក់។
កាលពីពេលថ្មីៗនេះ ប្រេស៊ីលបានរងការវាយប្រហារពីវីរុសខ្លាំងជាងគេនៅអាមេរិកឡាទីនដោយមានអ្នកឆ្លងវីរុសកើនឡើងលើសអេស្ប៉ាញ និងចក្រភពអង់គ្លេស ដោយមានករណីសរុប ២៩៣ ៣៥៧នាក់ និងស្លាប់ ១៨ ៨៩៤នាក់៕