• 2020-06-24 04:39:33
  • ព័ត៌មាន

ពិសេសណាស់! ថ្ងៃ soft opening "Fire Tiger" មាន​ថែម​តែគុជ​ហ្រ្វីៗ ៩៩កែវហើយ បានជួប idol ទៀត!

  • 2020-06-24 04:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fire Tiger គឺជាតែគុជល្បីលំដាប់ PREMIUMS ដែលមានរសជាតិឆ្ងាញ់ពិសេស មានប្រភពមកពីប្រទេសថៃ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសជាច្រើន។ ហើយពេលនេះប្រេនតែគុជដ៏ល្បី មួយនេះបានឈានជើងមកទឹកដីកម្ពុជាយើងហើយ ដោយបើកសម្ពោធសាកល្បង Soft Opening ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

កម្មវិធីពិសេសនេះ នឹងមានការចែកជូនភេសជ្ជៈ Fire Tiger ដោយឥតគិតថ្លៃដល់ទៅ ៩៩កែវ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង៦ល្ងាច។ ហើយកាន់តែរំភើប កម្មវិធី Soft Opening នឹងមានវត្តមានតារាសម្តែងស្រីស្រស់ប្រុសស្អាត កញ្ញា យូប៊ីន និងលោក ខាត់ វៃហាំង ចូលរួមជាកិត្តិយសផងដែរ។

កុំភ្លេចណា! ចូលរួមទាំងអស់គ្នានៅ Fire Tiger ដែលមានទីតាំងនៅ ណូរ៉ូម៉ល ជាន់ទី២ នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ៕

មតិយោបល់
អត្ថបទថ្មី