• 2020-07-24 09:16:00
  • ព័ត៌មាន

ផ្សារទំនើបដ៏ធំ លក់ទំនិញ១ម៉ឺនមុខ ទៅបើកសាខា​នៅ​​ក្រុងកំពង់ចាម​ហើយ!

  • 2020-07-24 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ផ្សារទំនើបហ៊្វែរផ្លាស សូភើរម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាទី៥ ដែលមានលក់ទំនិញរាយទូទៅជិត ១ម៉ឺនមុខមានទីតាំងនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ ៧ ចំងាយ ១០០០ម៉ែត្រ ពីរង្វង់មូលសេះ)។

ដើម្បីជាកាដូជូនទៅអតិថិជន ផ្សារទំនើបហ្វ៊ែរផ្លាស សាខាទី៥ ក្រុងកំពងចាម មានបញ្ចុះតំលៃ ១០ % ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ២០២០ រហូតដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច។

ផ្សារទំនើបហ៊្វែរផ្លាស ចាប់បម្រើអតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀត ផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។

ផ្សារទំនើបហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបើកសម្ពោធសាខាទី៥នេះ ផ្សារទំនើបហ៊្វែរផ្លាស នឹងមានការពង្រីកអាជីវកម្មបើកសាខាថ្មីៗបន្ថែម នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តា ខេត្តនានា។ ផ្សារទំនើបហ៊្វែរផ្លាស នឹងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីបន្ថែមសេចក្តីត្រូវការ និងបង្កភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត។

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួន៥ គឺ ៖

ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយះទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២។

ទីតាំងទី២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៥ ៥៥៥ ១២០ ។

ទីតាំងទី៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ ភ្នំពេញ ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ ០៨៥ ៥៥៥ ៣៧០ ។

ទីតាំងទី៤ ផ្ទះលេខ ៣០៣ ផ្លូវ ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

ទីតាំងទី៥ ស្ថិតនៅ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ ៧ ចំងាយ១០០០ ម ពីរង្វង់មូលសេះ) ។

ដើម្បីកុំឲ្យ​ឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មក ជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕

មតិយោបល់