• 2020-08-10 08:26:16
  • ព័ត៌មាន

សង្ខេបពីប្រវត្តិស្រាល្បីឈ្មោះ ៧ប្រេន នាំចូលផ្តាច់មុខមកកម្ពុជាដោយក្រុមហ៊ុនធំមួយ

  • 2020-08-10 08:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ)​ ឯ.ក ត្រូវ​បាន​តែង​​តាំង​ដោយ​ក្រុមហ៊ុន Martell Mumm Perrier Jouet, The Absolut Company AB, Irish Distillers International Limited, Havana Club International S.A. , និង Pernod Ricard Winemakers Pty Ltd ក្នុង​ការ​ធ្វើ​ជា​អ្នក​ចែក​ចាយ​ផ្តាច់​មុខ​តែ​មួយ​គត់​របស់​ខ្លួន​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​ម្ចាស់​អាជ្ញាប័ណ្ណ​ចែក​ចាយ​ផ្តាច់​មុខ ។

ក្រុម​ហ៊ុន អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជា​តំណាង​ស្រប​ច្បាប់​នៃ​ម្ចាស់​ម៉ាក ​ដូចជា MARTELL, ABSOLUT, JAMESON, HAVANA CLUB, JACOB’S CREEK, GEORGE WYNDHAM, និង PERRIER-JOUËT សូម​ធ្វើ​ការ​ប្រកាស​ដោយ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ចែកចាយ​ផ្តាច់​មុខ​ចំពោះ​ផលិតផល​ម៉ាក​ខាងក្រោម ។

សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទងលេខ ៖ (+855) 69936674 ។

Martell គឺ​ជា​ប្រភេទ​ស្រា​កូញាក់ ដែល​មាន​អាយុកាល​ចំ​ណាស់​ជាង​គេ​បំផុត។ ជាមួយ​នឹង​ការ​ពេញ​ចិត្ត និង​ភាព​ជាក់​លាក់​របស់​ក្រុម​គ្រួសារ Martell រយៈពេល ៣០៥ឆ្នាំ កូញាក់ Martell គឺ​ជា​ម៉ាក​ស្រា​អន្តរជាតិ​នាំ​មុខ​គេ ក្នុង​ចំណោម​ម៉ាក​ស្រា​ល្បី​ឈ្មោះ​របស់​ក្រុមហ៊ុន Pernod Ricard។

Absolut​ គឺ​ជា​ប្រភេទ​ស្រា​វ៉ូដ​កា ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​វិធីសាស្រ្ត​បែប​ប្រពៃណី​បុរាណ​របស់​ជន​ជាតិ​ស៊ុយ​អ៊ែត។ ស្រា​ម៉ាក​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី​ប្រភព​តែ​មួយ​ប៉ុណ្ណាះ (ប្រទេស​ស៊ុយ​អ៊ែត)​​ និង​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។

Jameson គឺ​ជា​ប្រភេទ​ស្រា​វីស្គី ដែល​ផលិត​ឡើង​ពី​គ្រាប់​ធញ្ញជាតិ​សុទ្ធ ​​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា រួម​ទាំង ពោត និង​ស្រូវ​សាឡី​នៃ​ប្រទេស​អ៊ៀក​ឡង់​ដែល​បាន​ត្រាំ​ និង​មិន​ទាន់​ត្រាំ​ជា​មេ​ស្រា ។​ ស្រា​ម៉ាក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៨៧០ ហើយ​ជា​ប្រភេទ​ស្រា​វីស្គី របស់​ប្រទេស​អ៊ៀក​ឡង់ ដែលនាំ​មុខ​គេ នៅ​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន។

Havana Club ជា​ប្រភេទ​ស្រា​ដែល​លក់​ដាច់​បំផុត​នៅ​លើ​ពិភពលោក គុណភាព​ខ្ពស់ មាន​តែ​មួយ​គត់ និង​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​គុយបា។ ស្រា​ម៉ាក​នេះ​ ត្រូវ​បាន​ផលិត​ដោយ​មោទនភាព​នៅ​ក្នុង​ប្រទេស​គុយ​បា ដែល​សំបូរ​ទៅ​ដោយ​ប្រភេទ​ដី​កំអែល​ភ្នំភ្លើង​ក្រាស់ ហើយ​ពោរពេញ​ទៅ​ដោយ​ជីវជាតិ ដែល​ធ្វើ​ឲ្យ​រាល់​ការ​ដាំ​ដុះ​នៅ​លើ​ដី​កោះ ដូចជា ផ្លែ​ឈើ បន្លែ ថ្នាំជក់ និង​អំពៅ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ។​

ស្រា Jacob’s Creek ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ១៩៧៦ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ដង​អូរ​មួយ​ដែល​ហូរ​កាត់​តំបន់​ជ្រលង​ភ្នំ Barossa ដែល​ជា​តំបន់​ផលិត​ទំពាំង​បាយ​ជូ​ដ៏​ល្បី​ល្បាញ​នៅ​ប្រទេស​អូស្ត្រាលី​ខាង​ត្បូង។ ស្រា Jacob’s Creek បាន​រក្សា​កេរ្តិ៍​ឈ្មោះ​អស់​រយៈ​ពេល ១៦៥​ឆ្នាំ​នៃ​ប្រពៃណី​ផលិត​ស្រា ហើយ​ទទួល​បាន​ជ័យលាភី​កោត​សរសើរ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ប្រកួត​ស្រា​ជា​លក្ខណៈ​អន្តរជាតិ។

ការ​សម្តែង​នូវ​ការ​គោរព​ដឹង​គុណ និង​កេរ្តិ៍​ដំណែល​របស់​ស្ថាបនិក​របស់​ខ្លួន គឺ​លោក George Wyndham។ ស្រា​ម៉ាក George Wyndham ជា​ប្រភេទ​ស្រា​ដែល​ខ្លាំង មាំ​មួន និង​ជំនួយ​ដល់​ថាមពល ។

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨១១ ទី​តាំង​ផលិត​ស្រា Maison Perrier-Jouët ជា​ទីតាំង​ផលិត​មួយ​កន្លែង​ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​សាម​ប៉ាញ​ដែល​មាន​ប្រវត្តិ​សាស្រ្ត​ដ៏​យូរ​លង់ និង​មាន​លក្ខណៈ​ពិសេស​ជាង​គេ​របស់​ប្រទេស​បារាំង។​ ស្រា​សាម​ប៉ាញ​នេះ​ជា​ប្រភេទ​ស្រា​ទំពាំង​បាយ​ជូ​របស់​ប្រទេស​បារាំង​ដ៏​ល្បី​ឈ្មោះ​ដោយ​មាន​ក្លិន​ឈ្ងុយ​នៃ​ផ្កា ហើយ​បង្ហាញ​ពី​រសជាតិ​សុទ្ធ​នៃ​ប្រភេទ​ទំពាំង​បាយ​ជូ Chardonnay ៕

អត្ថបទ៖ លីដា

មតិយោបល់